ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ជាក់ពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ពួកគេសម្រាប់ចូលរួមប្រកួតពានរង្វាន់យូរ៉ួ២០២៤ នៅប្រទេសអាល្លឺម៉ង់នៅរដូវក្តៅក្រោយបន្ទាប់ពី ផ្តួលអ៊ីតាលីដោយលទ្ធផល៣-១ នៅពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃពុធ។

ក្រុមរបស់លោក Gareth Southgate ត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះដើម្បីធានាកៅអីមួយសម្រាប់ឡើង ទៅវគ្គចែកពូល។ បីគ្រាប់តោកំណាចអង់គ្លេសរកបានដោយកីឡាករHarry Kane ២គ្រាប់ម្នាក់ឯកនៅនាទី ៣២និង ៧៧ ខណៈ Rashford រកបានមួយគ្រាប់ដែរនៅនាទី ៥៧។ ចំណែកឯក្រុមជម្រើសជាតិអ៊ីតាលីរកបានមួយគ្រាប់ដែរស៊ុតបញ្ចូលទីដោយកីឡាករScamacca តាំងពីនាទី ១៥នាំ មុខអង់គ្លេស។

ជម្រុះ៦ប្រកួតកន្លងមកនេះអង់គ្លេសមិនដែលស្គាល់រសជាតិគឺ៥-១-០ស៊ុតបញ្ចូលទីបាន ១៩គ្រាប់របូត៣ មាន ១៦ពិន្ទុឈរលេខ១ក្នុងពូល ។គិតមកដល់ពេលនេះក្រុមដែលមានកៅអីឡើងទៅវគ្គចែកពូលនៅប្រទេសអាល្លឺម៉ង់រួមមាន៖ ក្រុមជម្រើសជាតិ អង់គ្លេស អេស្ប៉ាញ បារាំង តួកគី បែលហ្ស៊ិក អូទ្រីស ស្លូវេនីនិង ព័រទុយហ្គាល់៕

