Sunday, November 24, 2024
Homeកីឡាអន្ដរជាតិកីឡាករ Fagioli  ជាប់បម្រាមរយៈពេល៧ខែ

កីឡាករ Fagioli  ជាប់បម្រាមរយៈពេល៧ខែ

បន្ទាប់ពីស៊ើបអង្កេតរួចរាល់សហព័ន្ធបាល់ទាត់អ៊ីតាលី(FIGC )បាននិយាយកាលពីថ្ងៃពុធទី១៨ខែតុលា ឆ្នាំ២០២៣ ថាខ្សែបម្រើ Nicolo Fagioli របស់ក្លឹប Juventus ត្រូវបានពិន័យជាប្រាក់និងជាប់រយៈពេលប្រាំពីរខែ ពីបទបំពានច្បាប់ភ្នាល់បាល់។

នៅក្រោមច្បាប់របស់FIGCអ្នកលេងម្នាក់ដែលត្រូវបានគេរកឃើញថាបានភ្នាល់លើការប្រកួតបាល់ទាត់អាចត្រូវបានហាមឃាត់យ៉ាងហោចណាស់៣ឆ្នាំប៉ុន្តែFagioliមានការព្យាបាលកាន់តែធូរស្រាលបន្ទាប់ ពីបានសារភាព កំហុសរបស់គាត់ចំពោះអាជ្ញាធរ។

Fagioli ត្រូវបានផ្តល់ការហាមឃាត់រយៈពេល ១២ ខែ ដែលក្នុងនោះ៥ខែត្រូវបានព្យួរនិងពិន័យ ជាប្រាក់ជាង ១២៥០០ដុល្លារ។គាត់ក៏បានយល់ព្រមទទួលយកកម្មវិធីព្យាបាលសម្រាប់បញ្ហាល្បែងស៊ីសងផងដែរ។ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មគាត់នឹងត្រូវនិយាយអំពីបទពិសោធន៍របស់គាត់យ៉ាងហោចណាស់១០វគ្គជាមួយអង្គការកីឡាស្ម័គ្រចិត្តនិងជាមួយក្រុមដែលជួយអ្នកញៀនល្បែង។

Fagioli បានបង្ហាញខ្លួនមួយដងឱ្យក្រុមជម្រើសជាតិអ៊ីតាលី ប៉ុន្តែមិនបាននៅក្នុងក្រុមសម្រាប់ការ ប្រកួតអន្តរ ជាតិជុំបច្ចុប្បន្ននេះទេ៕

RELATED ARTICLES