ខ្សែបម្រើ Kalvin Phillips របស់ក្លឹប Man City បាននិយាយថាខ្ញុំនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្ញុំ Phillips បានជួបការលំបាកក្នុងការចូលទៅក្នុងក្រុមMan City ចាប់តាំងពីការចុះហត្ថលេខាពី Leeds ដោយ បានបង្ហាញខ្លួនជំនួសចំនួនបីដងប៉ុណ្ណោះនៅក្នុង ការប្រកួតបាល់ទាត់ប្រឺមីញេលីករដូវកាលនេះ។
បន្ទាប់ពីចាប់ផ្តើមសម្រាប់ក្រុមអង់គ្លេសក្នុងជ័យជម្នះ៣-១ ទល់នឹងអ៊ីតាលីកាលពីថ្ងៃពុធ កីឡាកររូបនេះ បាននិ យាយថា ខ្ញុំដឹងថាខ្ញុំត្រូវការប្រកួតរៀងរាល់ចុងសប្តាហ៍។ខ្ញុំនឹងត្រូវធ្វើការសម្រេចចិត្តលើ អនាគតរបស់ខ្ញុំក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ។
ទោះបីជាមានការខ្វះខាតពេលវេលាលេងក្នុងកម្រិតក្លឹបចាប់តាំងពីការផ្លាស់ប្តូរតម្លៃជាង៦០លានដុល្ល្លារក្នុងខែកក្កដា ឆ្នាំ ២០២២ក៏ដោយ ក៏កីឡាករវ័យ២៧ ឆ្នាំរូបនេះនៅតែរក្សាជំនឿរបស់អ្នកចាត់ការទូទៅ របស់ក្រុមជម្រើស ជាតិអង់គ្លេសលោក Gareth Southgate ។ គាត់បានចាប់ផ្តើមក្នុងការប្រកួតជម្រុះយូរ៉ូ២០២៤ កាលពីថ្ងៃអង្គារ ជាមួយនឹងក្រុមអ៊ីតាលី ខណៈដែលក្រុមតោកំណាចបានឈ្នះ ៣-១ និងបានកក់កន្លែងរបស់ពួកគេនៅក្នុង ការ ប្រកួតរដូវក្តៅក្រោយជាមួយនឹងការប្រកួតចំនួន២ ដែលនៅសល់៕