Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនស្ត្រីសែកស្អុយ ៦ពាន់ដុល្លារ

ឃាត់ខ្លួនស្ត្រីសែកស្អុយ ៦ពាន់ដុល្លារ

ខេត្តកោះកុង ៖ ស្ត្រីជាអាជីវករម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយយោងតាមបណ្តឹងពីស្ត្រីជាអាជីវករ ដូចគ្នា ដែលបានដាក់ពាក្យប្តឹងពាក់ព័ន្ធទៅនឹងករណីចេញសែកស្អុយ ៦ពាន់ដុល្លារ។ការឃាត់ខ្លួនស្ត្រីសែកស្អុយនេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ៣ សង្កត្កា់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ។

ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះស៊ុន ចាន់តារា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកជនរងគ្រោះមានឈ្មោះរិន្ធ សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ មុខរបលក់ដូរ មានលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ផ្នែកជំ នាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះរិន្ធ សុគន្ធា ដោយបានប្តឹងទៅលើឈ្មោះស៊ុន ចាន់តារា ពាក់ព័ន្ធទៅនឹងករណីមិនបំពេញកាត ព្វកិច្ចចំពោះឧប ករណ៍ដែលមិនអាចជួញដូរបាន (ចេញមូលប្បទានបត្រប្រាក់ ចំនួន៦ពាន់ដុល្លារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ របស់ធនាគាអេស៊ីលីដា)។

ករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿំង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES