Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសខូចចិត្ត រត់ចូលរថភ្លើង កិនដាច់ខ្លួន ៣កំ ណាត់

បុរសខូចចិត្ត រត់ចូលរថភ្លើង កិនដាច់ខ្លួន ៣កំ ណាត់

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វី កំពុងដើរតាមបណ្តោយផ្លូវដែក ឃើញរថភ្លើងបើកមកដល់ ក៏លោតចូល ធ្វើឱ្យរថភ្លើងបុក និងកិនដាច់ខ្លួនជា៣កំណាត់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវដែកមួយកន្លែង ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ។

បុរសរងគ្រោះដែលត្រូវរថភ្លើងកិនដាច់ ៣កំណាត់ មានឈ្មោះសយ ចន្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ សំណង់ មានស្រុកកំណើត ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមកធ្វើការនិងស្នាក់នៅ ភូមិកើត ហេតុខាងលើ។

លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានហេតុ ការណ៍ខាងលើ គឺដោយសារជនរងគ្រោះជាមនុស្សប្រើប្រាស់ថ្នាំញៀន បណ្តាលឱ្យបែកថ្នាំ ហើយក៏សម្រេច ចិត្តដើរចូលផ្លូវរថភ្លើង ស្របពេលរថភ្លើងកំពុងបើកបរ បណ្តាលឱ្យបុក និងកិនដាច់ជា ៣កំណាត់ ស្លាប់ភ្លាមៗ នៅលើផ្លូវរថភ្លើងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រមូលសាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES