Thursday, May 16, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ កីឡាករហ៊ឹម គីមរៀង និងរិន ដេវីត ផ្ដួលកីឡាករ ថៃ ឲ្យបោះបង់ការប្រកួតដូចគ្នា !!

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ កីឡាករហ៊ឹម គីមរៀង និងរិន ដេវីត ផ្ដួលកីឡាករ ថៃ ឲ្យបោះបង់ការប្រកួតដូចគ្នា !!

កណ្ដាល៖ការប្រកួតគុនខ្មែរ លក្ខណៈអន្ដរជាតិនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍កង យោពល ខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ សហការណ៍ជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរឈានដល់សប្ដាហ៍ទី៣ នារដូវកាលថ្មី ហើយអ្វីធ្វើឲ្យទស្ស និកជនកាន់តែជក់ចិត្តខ្លាំងនោះ គឺពីគូទី១ដល់៥ កីឡាករវាយគ្នាបញ្ចេញសម្ថភាព អស់រៀងខ្លួនដែល នាំឲ្យអ្នក​ទស្សនា​ពេញចិត្ត មកណែនស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ។

 លទ្ធផលទាំង៥គូ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិនៅប៉ុស្ដិ៍លេខ៥ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ គឺ៖ គូពិសេសទី១ កីឡាករបង្គោលក្រហមគៀម សុវណ្ណង៉ា មកពីក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ ប្រកួត ទម្ងន់៥៧ គ.ក្រ ស្មើពិន្ទុគ្នាជាមួយកីឡាករបង្គោលខៀវ ឡុង ខេត្ត ក្លឹបខ្លារខិនមានរិទ្ធ សមាគមកីឡា ប្រ ដាល់ក្រសួងមហាផ្ទៃ ។គូពិសេសទី២ កីឡាករបង្គោលក្រហមធន់ អៀងឡេង សមគមកីឡាប្រដាល់ខ .ភ ,ម ប្រកួតទម្ងន់៤៥ គ.ក្រ បានចាញ់ពិន្ធុកីឡាកបង្គោលខៀវឃន សុម៉ាលី មកពីក្លឹបមហិរិទ្ធ មេសរថ្ងកខេត្ត ស្វាយ​រៀង សមាគមកីឡាប្រដាល់ខ,ភ,ម ។គូអន្ដរជាតិទី៣ កីឡាករបង្គោលក្រហមហ៊ីង គីមរៀង មកពីក្លិប សុភាពគុនខ្មែរ សមាគមកីឡាប្រដាល់ខ,ភ ,ម ប្រកួតទម្ងន់៥៤ .គ.ក្រ បានយកឈ្នះកីឡាករបង្គោល ខៀវ KAMRAY NGEN (Thailand) នៅទឹកទី៣ ។គូអន្ដរជាតិទី៤ កីឡាករបង្គោលក្រហមវេន សុភ័ក្រ មកពី ក្លិបបញ្ជាការដ្ឋានទ័ពពិសេស សមាគមកីឡាប្រដាល់ខ.ភ.ម ប្រកួតទម្ងន់៦៣,៥ គ.ក្រ បានត្រឹមស្មើពិន្ធុ កីឡា ករបង្គោលខៀវ FA NEMITH (Thailand ) និងគូអន្ដរជាតិទី៥ កីឡាករបង្គោលក្រហមរិន ដេវីត មកពី ក្លិបនាគរាជចតុមុខ ប្រកួតទម្ងន់៦០ គ.ក្រ បានយកផ្ដួលកីឡាករបង្គោលខៀវKAMRAY THANG (Thailand) នៅត្រឹមទឹកទី២។

          ការប្រកួតនាសប្ដាហ៍នេះពិតជាធ្វើឲ្យទស្សនិកជនរីករាយខ្លាំងថែមទៀតដោយសម្លេងហ៊ោពេញស្ទូឌីយោតែម្ដង ហើយលោកអ្នកក៍អាចទស្សនាផ្ទាល់នៅលើទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងYutube រៀងរាល់ល្ងាចថ្ងៃទីអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ ។ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិរបស់ប៉ុស្ដិ៍លេខ៥តំណើរការដោយរលូនទៅបានដោយមានការចូលរួមឧបត្ថម្ភពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ៕

RELATED ARTICLES