Monday, November 18, 2024
Homeព័ត៌មានសិល្បៈពិតជាពិសេស! ការដើរបង្ហាញម៉ូដដំបូងគេដែល មានចម្ងាយដល់ទៅ៥០០ម៉ែត្រ

ពិតជាពិសេស! ការដើរបង្ហាញម៉ូដដំបូងគេដែល មានចម្ងាយដល់ទៅ៥០០ម៉ែត្រ

 ភ្នំពេញ៖មានការជួបជុំពី បណ្តាសិល្បករ ជាច្រើនរូប បានមកផ្តុំគ្នា ទស្សនាការដើរបង្ហាញម៉ូដដ៍ធំដំបូងគេមាន ចម្ងាយដល់៥០០ម៉ែត្រកាលពីយប់ថ្ងៃទី២២ តុលា ឆ្នាំ២០២៣ ។ នេះជាព្រឹត្តិការណ៍ ដ៍ពិសេសមួយនាចុងឆ្នាំ ២០២៣ ក្នុងវិស័យដើរម៉ូដកម្ពុជា។

  ការដើរបង្ហាញម៉ូត ខូលិកសិនថ្មី “Comerci 了一卜” របស់លោក Eric Comerci ដំបូងគេដែលមានចម្ងាយ រហូតដល់ ៥០០ ម៉ែត្រ។

ការដើរបង្ហាញម៉ូតដ៏អស្ចារ្យដែលមានចម្ងាយ ៥០០ ម៉ែត្រនេះ គឺជាការបង្ហាញស្នាដៃដ៏អស្ចារ្យរបស់លោក Eric Comerci បង្ហាញស្នាដៃ Design ដ៍ប្លែក ដែល Brand របស់លោកមាន ឈ្មោះថា “Comerci 了一卜” គឺត្រូវបានឆ្នៃម៉ូតចេញពី វិស័យ សិល្បៈ ឆ្នៃប្រឌិត បែបអន្តរជាតិ។ ក្នុងនាមជាអ្នកឆ្នៃម៉ូតមួយរូប ក៏ដូចជាអ្នក បង្វិគក្បាច់រាំ លោក Eric បានបញ្ចេញទេពកោសល្យ និងគំនិតឆ្នៃប្រឌិតជាច្រើនអំពីការឆ្នៃម៉ូតសម្លៀកបំពាក់ ជាមួយនឹងស្ទាយ៍ដែលទាក់ទងនឹងអនាគតកាល និង ភាពជឿនលឿន ក្នុងពិភពសិល្បៈ។

ការបង្ហាញម៉ូតនេះត្រូវបានឧបត្ថម្តធំដោយ Hydro Depot ដែលបានដាក់លក់នៅទឹកពិសារ ដែលមានគុណ ភាពខ្ពស់ លំដាប់ពិភពលោក Premium water ថ្មីដែលមានឈ្មោះថា “Voss Water”។ លោក Tino ដែលជា CEO របស់ក្រុមហ៊ុន Hydro Depot ចង់ណែនាំអ្នកទាំងអស់គ្នានូវទឹកពិសារស្តង់ដារ អន្តរជាតិ Voss Premium Water របស់ប្រទេស Norway មួយដែលចម្រាញ់ចេញពីទឹកដែលមានគុណភាពខ្ពស់ពីភ្នំ Voss ផ្ទាល់ដែលជួយដល់សុខភាពនិងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។

ការបង្ហាញម៉ូដទ្រង់ទ្រាយធំមួយនេះ គឺជាគម្រោងសហការជាមួយក្រុមហ៊ុន Mister Friendship ដែលផលិត ដោយ Miss Universal Cambodia «អ្នកនាង Davin Prasath»។ នេះជាការបង្ហាញម៉ូតយ៉ាងវែងបំផុតមិនធ្លាប់មាននៅកម្ពុជា។ ការដើរបង្ហាញម៉ូតចម្ងាយ៥០០ ម៉ែត្រនេះនឹងភ្ជាប់ ជាមួយនឹងការបង្ហាញក្បាច់រាំ ការសម្តែងផ្លុំភ្លើង Dj មកពីប្រទេសជប៉ុន និងការលេងហ្គីតាជនជាតិម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ ក៏មានការសម្តែងដ៏អស្ចារ្យដោយលោក Norphealey ទៀតផង ៕

RELATED ARTICLES