ក្លឹបម្ចាស់ជើងឯកអាល្លឺម៉ង់ប៊ុនដេស្លីហ្គាBayern បាននិយាយកាលពីថ្ងៃអាទិត្យថាខ្សែបម្រើ Leon Goretzka នឹងត្រូវអវត្តមានរយៈពេលដោយសាររបួសបាក់ដៃ។
ក្លឹបBayern បានបញ្ជាក់ថាយោងតាមលទ្ធ ស្កេនបានបញ្ជាក់ពីទំហំនៃរបួស ហើយកីឡាករ បានទទួលកា រវះកាត់ដោយជោគជ័យតែក្លឹបមិនបានបញ្ជាក់ថាតើកីឡាកររូបនេះនឹងត្រូវចាកចេញរយៈពេលយូប៉ុណ្ណានោះទេ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះស៊ុតបញ្ចូលលើកទីបីក្នុងជ័យជម្នះ ៣-១កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុមMainz ប៉ុន្តែការស្កែនបង្ហាញថាគាត់បានបាក់ដៃនៅក្នុងការប្រកួតនេះ។
Goretzka ដែលត្រឡប់មកពីបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយក្រុមជម្រើស ជាតិអាល្លឺម៉ង់ដោយរបួស កជើងបានរងរបួសដៃភ្លាមៗបន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ទី៣ ក្នុងការប្រកួតជាមួយក្លឹប Mainz ។
កីឡាកររូបនេះត្រូវប្រឈមមុខនឹងការវះកាត់ដែលធ្វើឲ្យគាត មិនអាចចូលរួមប្រកួតប្រកួតយូហ្វាឆេមពានលីក កាលពីថ្ងៃអង្គារប៉ះជាមួយក្លឹបGalatasarayនិងប្រហែលជាខកខានការប្រកួតផ្សេងទៀតនៅពេលខាងមុខ។
Bayern បានអោយកីឡាកររូបនេះសម្រាករួចហើយបន្ទាប់ពីរបួស ហើយខ្សែការពារស្តាំ Konrad Laimer បានចាប់ដៃគូជាមួយ Joshua Kimmich នៅកណ្តាលទីលានក្នុងទីក្រុង Istanbul ដោយ Bouna Sarr អាចនឹងចាប់ផ្តើមដ៏កម្រនៅខាងស្តាំ៕