ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានចេញពីផ្ទះបាត់ដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាម ស្វែងរកសព្វកន្លែងនៅតែមិនឃើញ ទើបមានការព្រួយបារម្ភពីសុវត្ថិភាព និងត្រូវបានបុរសជាឪពុក កាន់ រូបថតប្រកាសរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួន មានឈ្មោះវៃទិត្យ សុខឃី អាយុ២១ឆ្នាំ មានលំនៅ ផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះ បានបាត់ខ្លួន កាលពីវេលាម៉ោង ៤និង៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
តាមប្រភពពីបុរសជាឪពុកយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះវៃទិត្យ សុខឃី អាយុ២១ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះ នៅវេលាម៉ោង ៤និង៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ពេលនេះ មិនទាន់ឃើញមកផ្ទះវិញ នៅឡើយ។
បុរសជាឪពុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ កូនស្រីរបស់គាត់ដែលមានភិន ភាគដូចក្នុងរូបថត សូមជួយទាក់ទងមកលេខទូរស័ព្ទរបស់គាត់ជាឪពុក ០៩៦ ៦៥ ២២ ២២៧ / ០៩៧ ៩៨ ២២ ២៤៣ និង ០៩៦ ៩៥ ៩៦ ៤៩៣ ដោយក្តីអនុគ្រោះ៕