Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញថ្នាំញៀន៥០០ដុល្លារ ទុកលក់ ជាប់ខ្នោះ

ទិញថ្នាំញៀន៥០០ដុល្លារ ទុកលក់ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទើបនឹងទិញថ្នាំញៀន អស់ប្រមាណ ៥៥០ដុល្លារ យកមកទុកចែកចាយលក់បន្ត ស្រាប់តែត្រូវសមត្ថកិច្ចចុះអនុវត្តដីកាចាប់ខ្លួន ព្រមទាំងដកហូតបានថ្នាំញៀនសរុបជិតកន្លះគីឡូក្រាម ។

ការចាប់ឃាត់ខ្លួនជនត្រូវចោទនេះ ធ្វើឡើង កាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅចំណុច ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យខាងលើ មានឈ្មោះទ្រីស វណ្ណា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិ ស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥០២/២៣ ចុះថ្ងៃទី០៨,០៨,២០២៣ ចេញដោយលោកជា សុខហៀង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល) និងមានសារធាតុញៀន ក្នុងទឹកនោម។

ចំណែកវត្ថុតាងចាប់យក រួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ (ធំ១ តូច១) ទម្ងន់៤៩,៨៩ក្រាម និង សម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខ សញ្ញា ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លុះពេលជិះល្បាតដល់ ចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ជួបប្រទះមុខសញ្ញាឈ្មោះទ្រីស វណ្ណា ហៅខ្នា កំពុងនៅតាម ផ្លូវលំ ពេលនោះកម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ និងបានឆែកឆេរនៅលើខ្លួនជនសង្ស័យ រក ឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ (ធំ១ តូច១) បន្ទាប់មកកម្លាំង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន ចំនួន២កញ្ចប់ខាងលើ ពិតជារបស់ខ្លួន ប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ (មិនស្គាល់ឈ្មោះ និងលំនៅ) ក្នុងតម្លៃ ៥៥០ដុល្លារ វេរលុយ តាមវីង ដើម្បីយកមកចែកចាយលក់បន្ត។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES