Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំប្រពន្ធដើរផ្សារ ប្តីដួលដាច់ផ្ងារស្លាប់

នាំប្រពន្ធដើរផ្សារ ប្តីដួលដាច់ផ្ងារស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តជូនប្រពន្ធទៅផ្សារ ស្រាប់តែអកុសលពេលដើរឡើងកាំជណ្តើរ ដួលដាច់ផ្ងារ ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចផ្សារម៉ាតមួយកន្លែង) ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ។

បុរសរងគ្រោះ មានឈ្មោះហេង គៀត អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង និង មានលំនៅ ផ្ទះលេខ៩បេ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ខាង លើ បានបើករថយន្ត ១គ្រឿង ម៉ាក Corolla ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-8490 បានមកឈប់ចត នៅការ៉ាស់សាំង រួចបាននាំប្រពន្ធរបស់គាត់ ដើរចូលទៅម៉ាតនៅខាងក្រោយការ៉ាស់សាំងនោះ លុះពេលឡើង ជណ្តើរ ទៅជាន់ទី១ បំណងរកទិញសម្ភារៈប្រើប្រាស់ ស្រាប់តែជនរងគ្រោះបានដួលដាច់ផ្ងារ ។ ខណៈនោះ ប្រពន្ធជនរងគ្រោះបានស្រែកឆោឡាឱ្យអ្នកជិតខាងជួយប្តីរបស់គាត់ ហើយត្រូវបានគេជួយសង្គ្រោះបឋមដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ឱ្យចុះមកពិនិត្យភ្លាម ៗតែម្តង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ សហការជាមួយសមត្ថកិច្ចជំនាញ បានពិនិត្យ និងធ្វើកោសល្យវិ ច័យសព រួចបញ្ជាក់ថា ជនរគ្រោះបានស្លាប់ដោយសារគាំងបេះដូង ដោយមានជំងឺបេះដូងប្រចាំកាយ។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅ តាមប្រពៃ ណី៕

RELATED ARTICLES