Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បំបែកសម្បុកចោរប្លន់ម៉ូតូ វ៉ៃខ្នោះ៦នាក់

 បំបែកសម្បុកចោរប្លន់ម៉ូតូ វ៉ៃខ្នោះ៦នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ក្រាបជាក់ស្តែងករណី លួចមានស្ថាន ទម្ងន់ទោស (ធាក់ប្លន់ម៉ូតូ) ដោយឃាត់ខ្លួនក្រុមជនសង្ស័យ សរុបចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះហួយ ប៉ូវាសនា ហៅប៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលីអីវ៉ាន់ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ចំណែកក្រុមជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលួង វិនសុខហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ទី២-ឈ្មោះគឹម ហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី៣-ឈ្មោះស៊្រុន ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៤-ឈ្មោះវឿន ប៉ាក់ទីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទី៥-ឈ្មោះប្រាក់ វេហារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងទី៦-ឈ្មោះខេ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ចំណែកវត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន៣គ្រឿង ទូរស័ព្ទដៃ ២គ្រឿង និងកាបូបស្ពាយពណ៌ត្រេអ៊ី ចំនួន១។ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES