Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់ចាប់ឡានដឹកប្រហិត-សាច់បង្កក តៃកុង រត់បាត់

ស្ទាក់ចាប់ឡានដឹកប្រហិត-សាច់បង្កក តៃកុង រត់បាត់

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានស្ទាក់ចាប់ឃាត់រថយន្តធុនធំ ១គ្រឿង ដឹកសាច់បង្កក និងប្រហិត គ្មានច្បាប់អនុញ្ញាត រួចបានប្រគល់ជូនមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បន្តនីតិវិធី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដឹកគ្រឿងប្រហិតនិងសាច់បង្កក គ្មានច្បាប់អនុញ្ញាតនោះ ម៉ាកហ៊ី យ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង 3B-3255 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (រត់គេចខ្លួន ពេល សមត្ថកិច្ចចាប់ឃាត់)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចបានប្រទះឃើញរថយន្តខាង លើបើកបរនៅចំណុច ភូមិ ព្រែកកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ លុះមានការសង្ស័យ ក៏ស្ទាក់ឃាត់ ដើម្បីពិនិត្យ ស្រាប់តែភ្លាមនោះ បុរសជាតៃកុងរថយន្ត បានបើកទ្វារចុះ រត់គេចខ្លួនបាត់។ លុះពេលសមត្ថកិច្ចពិនិត្យលើរថយន្ត ប្រទះឃើញ មានដឹកសាច់បង្កក និងប្រហិតជាច្រើនមុខដោយគ្មានច្បាប់អនុញ្ញាត។ ក្រោយការចាប់ឃាត់ ក៏បានយកប្រ គល់ឱ្យមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។

នៅរសៀលថ្ងៃដដែល មានការចូលរួមត្រួតពិនិត្យពីក្រឡាបញ្ជីអមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ត្រី សមត្ថកិច្ចចម្រុះ រួចរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការត្រួតពិនិត្យ ជាក់ស្តែង។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ បានបញ្ឈប់ការនាំប្រហិតនិង សាច់បង្កក ចូលក្នុង ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបើមានការនាំចូលប្រហិត សាច់បង្កក គឺជាក្រុមល្មើសច្បាប់ លោតឆត្រនាំចូល ប្រទេសកម្ពុជា ដោយលួចលាក់៕

RELATED ARTICLES