Saturday, November 23, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ កីឡាករខ្មែរ ឈ្នះលើកីឡាករបរទេសទាំង៣គូ

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ កីឡាករខ្មែរ ឈ្នះលើកីឡាករបរទេសទាំង៣គូ

កណ្ដាល៖សម្លេងហោពេញស្ទូឌីយោប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ក្នុងកម្មវិធី​ប្រកួត​កីឡារប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ សប្ដាហ៍​ទី៤ ព្រោះ​គូពិសេសទី១កីឡាបង្គោលក្រហមឃុន សុខនី មកពីក្លឹបសុភាពគុនខ្មែរ ប្រភេទទម្ងន់៦៣,៥ គ.ក្រ ប៉ៈបង្គោល​ខៀវផុន សុគត់ មកពីក្លឹបអិនភីអិនសសុម៉ាលី នោះតាំងពីទឹកទី១ ដល់ទឹកទី៥ គឺវាយគ្នាមិនបន្ធូដៃ​ឡើយ​​រហូតក្លាយជាគូជក់ចិត្តសម្រាប់​ទស្សនិកជនទះដៃស្វាគមន៍កីឡាករទាំងពីរ ហើយជាលទ្ធកីឡាករផុន សុគត់ បានយកឈ្នះដៃគូដោយពិន្ធុ។ចំណែកគូពិសេសទី២ វិញកីឡាករបង្គោលក្រហមឡុង អាឆើត មកពីក្លឹប​ខ្លារ​ខិនមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦០ គ.ក្រ ដែលវាយគ្នាអស់ពីសម្ថភាពតាំង​ពីទឹកទី១ដល់ទឹកទី៥ដែរ នោះលទ្ធផលស្មើគ្នាជាមួយ​បង្គោលខៀវ ធន់ តុបផេង មកពីក្លឹបសមាគមកីឡារប្រ​ដាល់​ខ,ភ,ម ។

ដោយឡែកសម្រាប់លទ្ធផលគូអន្ដរជាតិទាំង៣គូវិញគឺកីឡាករខ្មែរបានយកឈ្នះលើថៃទាំងអស់ក្នុងនោះមានដូចជាគូអន្ដរជាតិទី៣ កីឡាករបង្គោលក្រហម ប៊ុន សុធា មកពីសមាគមកឡាប្រដាល់ខ.ភ.ម ទម្ងន់៥៤ គ.ក្រ បានយកឈ្នះបង្គោលខៀវ Somchai Yotakali (Thailand) នៅទឹកទី៣ ,គូអន្ដរជាតិទី៤កីឡាករបង្គោល​ក្រហមសោម វិឆ័យ មកពីក្លឹបវិបុលដារិទ្ធ ខណ្ឌពោសែនជ័យ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួត​ទម្ងន់៦៥.គ.ក្រ បានយកឈ្នះកីឡាករKuldet Bunoi (Thailand) នៅទឹកទី៥ និងគូអន្ដរជាតិទី៥ កីឡាករ​បង្គោលក្រហមវង្ស វិឆ័យ មកពីក្លឹបបញ្ជាការដ្ឋានពិសេស សមាគមកីឡាប្រដាល់ខ.ភ.ម ប្រភេទទម្ងន់៧២.គ.ក្រ ផ្ដួលកីឡាករSuper Kiatnakornthon(Thailand) ឲ្យបោះបង់ការប្រកូតត្រឹមតែទឹកទី១ ប៉ុណ្ណោះ ។

 មហាជនជាច្រើនរីករាយចំពោះកីឡាប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ លក្ខណៈអន្ដរជាតិ ព្រោះតាំងពីគូទី១ ដល់ទី៥ កីឡាករវាយគ្នាអស់ពីសម្ថភាព ធ្វើឲ្យអ្នកទស្សនាជក់ចិត្តនិងកើនចំនួនអ្នកមកទស្សនាផ្ទាល់ពីមួយសប្ដាហ៍ ទៅ​មួយសប្ដាហ៍នៅស្ទូឌីយោប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស និងតាមAp Tv5 Cambodia Facebook និងយូធូបដែល​ផ្សាយ​ផ្ទាល់ចាប់ពីម៉ោង៦ល្ងា​ច រៀងរាល់ថ្ងៃអាទិត្យ ។ទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យ​Premium ជាអ្នកឧបត្ថម្ភធំកម្មវិធីប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ដែលដំណើរការដោយរលូននា​ពេលកន្លងមក៕

RELATED ARTICLES