Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនក្មេងទំនើង១២នាក់ វ៉ៃគ្នាផ្អើលពិធី ប្រណាំងទូក

ឃាត់ខ្លួនក្មេងទំនើង១២នាក់ វ៉ៃគ្នាផ្អើលពិធី ប្រណាំងទូក

ខេត្តកំពង់ធំ ៖ ក្មេងទំនើង ចំនួន ១២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព វាយតប់គ្នាយ៉ាងអនាធិបតេយ្យ បង្កឱ្យមានការភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋដែល មកលេងកម្សាន្តក្នុងពិធីបុណ្យ អុំទូក នៅក្រុងស្ទឹងសែន។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោងប្រមាណ ២៣និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចកន្លែង ប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរង ជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា បន្ទាប់ពីក្មេងទំនើងទាំង២ក្រុម ធ្វើសកម្មភាពវាយតប់គ្នាហើយ ទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឃាត់ខ្លួនក្មេងទំនើង បាន ចំនួន១២នាក់ ភ្លាមៗ។

ជនសង្ស័យទាំង១២នាក់ ត្រូវបានមន្ត្រីនគរបាលជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

RELATED ARTICLES