Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពីនាក់ប្តីប្រពន្ធ ខ្សែភ្លើងឆក់ស្លាប់ក្នុងផ្ទះ

 ពីនាក់ប្តីប្រពន្ធ ខ្សែភ្លើងឆក់ស្លាប់ក្នុងផ្ទះ

ខេត្តកណ្ដាល ៖ បុរសស្ត្រី ពីរនាក់ប្តីប្រពន្ធ បានបាត់បង់ជីវិតចោលកូន ដោយសារចរន្តអគ្គិសនីឆក់ នៅក្នុង ផ្ទះរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣និង០០នាទី ស្ថិតភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្ត កណ្តាល ។

មន្ត្រីនគរបាលក្រុងសំពៅពូន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១۔ឈ្មោះ អាន គង់ ភេទ ប្រុសអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅ ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល (ជាប្តី) និងទី២۔ឈ្មោះ យ៉ន វី ភេទស្រី អាយុ៤៩ឆ្នាំ មុខកសិករមានលំនៅសព្វថ្ងៃ ភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុង សំពៅពូន ខេត្តកណ្តាល (ជាប្រពន្ធ)។

 ប្រភពដដែល បន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ទឹត ទាថៃ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាអ្នកជិតខាង របស់ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០នាទី  ពេលរូបគាត់បីកូនទៅរកកាត់ជី នៅផ្ទះជនរងគ្រោះ ដែលស្ថិតនៅខាងកើតផ្ទះរបស់គាត់ ប្រហែល៥០ម៉ែត្រ ខណៈដើរចូលដល់ក្រោមផ្ទះជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ២នាក់ប្តីប្រពន្ធខាងលើ កំពុងត្រូវខ្សែភ្លើង ភ្លាមនោះគាត់បានដាក់កូនចុះលើផ្លូវ រួចរត់មកផ្តាច់ចរន្តអគ្គិសនី និងស្រែកហៅអ្នកជិតខាងមក ជួយជនរង គ្រោះ។

ក្រោយពីទទួលព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីផ្នែកជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យសព ឃើញថា សពមានស្លាកស្នាមរបួសកំភួនដៃស្តាំ ទទឹង ២សង់ទីម៉ែត្រ បណ្តោយ ៨សង់ទីម៉ែត្រ សាច់ដុំដៃស្តាំជាំ ៨សង់ទីម៉ែត្រ ក្រោមទ្រូងប្រវែង ១៩សង់ទីម៉ែត្រ មានស្លោកជាំលើ ដើមទ្រូង និងមានសំបោរលាយឈាមត្រង់ច្រមុះ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សមត្ថកិច្ចជំនាញ បានការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធ នឹងរឿងផ្សេងឡើយ ។

ក្រោយពិនិត្យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES