បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាក្លឹបបាល់ទាត់លីកកំពូលចិនពីរគឺ Guangzhou និង Beijing Guoan ចង់បានបានកីឡាករខ្សែប្រយុទ្ធជើងចាស់ រ៉ូនី លោក ចូសេ ម៉ូរីញ៉ូបាននិយាយថា៖’’ ខ្ញុំមិនដឹងទេ វាអាស្រ័យទៅលើសាមីខ្លួនជាអ្នកសម្រេច។ ទ្វារបើកចំហជានិច្ច សម្រាប់ខ្សែប្រយុទ្ធ រ៉ូនី ខ្ញុំមិនរារាំងទេ ប្រសិនបើគេចង់ចាកចេញពីបិសាចក្រហម Man Udt ដោយសារតែហេតុផលយកលុយជាធំ។
ក្លឹបបាល់ទាត់ចិនទាំពីរនេះ គ្រោងជះលុយប្រមាញ់រាប់សិបលានដុល្លារប្រមាញ់យកកីឡាករូបនេះឲ្យបានសម្រាប់រដូវដោះដូរខែមករា នេះ។
ក្លឹប Beijing Guoan ហ៊ានឲ្យតម្លៃខ្លួន កីឡាកររ៉ូនីជាង៨៧ ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។ កីឡាកររ៉ូនី ស៊ុតបាល់បាន ២៥០គ្រាប់ កាលពីរាត្រីថ្ងៃសៅរ៍ ក្រោយពីជួយឲ្យក្រុមរបស់គេតាមបានស្មើ ម្ចាស់ផ្ទះ Stoke ១-១។
ក្រោមការដឹកនាំរបស់លោក ម៉ូរីញ៉ូ កីឡាកររ៉ូនី មិនសូវបានបង្ហាញខ្លួនញឹកញាប់ទេ ធ្វើឲ្យកីឡាកររូបនេះ ចង់ផ្លាស់ទ្រនំម្តង។
ដោយ៖ ហេង ដេត