Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាត់ខ្លួនប៉េអឹមខេត្តកំពង់ស្ពឺ ៦នាក់ ពាក់ព័ន្ធ គ្រឿងញៀន

 ឃាត់ខ្លួនប៉េអឹមខេត្តកំពង់ស្ពឺ ៦នាក់ ពាក់ព័ន្ធ គ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ទទួលផលបទល្មើសគ្រឿងញៀន។

មន្ត្រីប៉េអឹម ទាំង ៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ១-លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ២-លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជ អាវុធ ហត្ថស្រុកភ្នំស្រួច ៣-លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ៤-លោក មុន្នី មេបញ្ជាការរងកងរាជ អាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីស្នាក់ការពីរនាក់ទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថ លើផ្ទៃ ប្រទេស បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអ្នក នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបដូចតទៅ ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើស គ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ច ដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើស ចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹង ករណីទទួលផលពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង ០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះ ទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវបញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបុគ្គល ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេស ត្រូវតែការពារ ចំពោះប្រជាពលរដ្ឋ ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើសត្រូវតែ បង្ក្រាប”៕

RELATED ARTICLES