Newcastleដែលជាក្រុមរងជើងឯកកាលពីរដូវកាលមុនត្រូវប៉ះជាមួយក្លឹប Chelsea ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃបានរង្វាន់ Carabao Cup ខណៈ Liverpool ប៉ះ West Ham។
Newcastle បានទម្លាក់ Man City និង Man United នៅក្នុងការប្រកួតពីរជុំចុងក្រោយ ហើយធ្វើដំណើរទៅ ពហុកីឡដ្ឋាន Stamford Bridge សម្រាប់ជុំបន្ទាប់។

ចំណែកឯក្លឹបEverton ត្រូវប្រកួតជាមួយ Fulham ដែលជាក្លឹបនៅក្នុងក្របខណ្ឌ អង់គ្លេសប្រឺមីញេលីកដូចគ្នា ខណៈក្រុម Port Vale មកពីលីក League One ត្រូវទទួលភ្ញៀវ Middlesbrough មកពី Championship ។ការប្រកួតនឹងត្រូវលេងក្នុងសប្ដាហ៍ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣។
កាលពីថ្ងៃអង្គារ Port Vale បានឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួក គេជា មួយនឹងការទទួលជ័យជម្នះ ១-០ ទៅលើក្រុម Mansfield មកពីលីកធូ ខណៈដែល Middlesbrough បាន វាយបកតាមពីក្រោយដើម្បីបំបាក់ Exeter៣-២ ។
ក្នុងចំណោមក្រុមដែលនៅសល់មានតែបីក្រុមប៉ុណ្ណោះ គឺ Chelsea, Liverpool និង Middlesbrough ដែល បានឈ្នះពានរង្វាន់នេះខណៈ Everton, Newcastle និង West Ham ធ្លាប់ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រពីរដង៕