ក្លឹបSaarbruecken មកពីលីកទី ៣ របស់អាល្លឺម៉ង់ បានបំបាក់ក្រុមម្ចាស់ជើងឯកប៊ុនដេស្លីហ្គា Bayern ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃពុធ ទី១ ខែវិច្ឆិកាដើម្បីទម្លាក់ពួកគេចេញពី ពានរង្វាន់អាល្លឺម៉ង់ខាប់ត្រឹម ជុំទី២។
ខ្សែការពារ Marcel Gaus រកបានមួយគ្រាប់ នៅម៉ោងបន្ថែម៩០បូក៦បង្កឱ្យមានការអបអរសាទរដ៏កងរំពងពី ក្រុមម្ចាស់ផ្ទះ ខណៈដែលកីឡាកររបស់ Bayern មើលទៅក្នុងភាពតក់ស្លុតយ៉ាងខ្លាំង។
Bayern ដែលបានលើកពានអាល្លឺម៉ង់ខាប់ចុងក្រោយក្នុងឆ្នាំ ២០២០បាននាំមុខក្នុងតង់ទីមួយ តាមរយៈ Thomas Mueller មុនពេល Saarbruecken តាមស្មើនៅតង់ទីមួយ។
Muellerបាននិយាយថានេះគឺជាការវាយប្រហារដ៏ឃោរឃៅមួយសម្រាប់ពួកយើងខណៈក្រុមរបស់គាត់ត្រូវប្រឈមមុខនឹងគូប្រជែងជើងឯក Dortmund ក្នុងប៊ុនដេស្លីហ្គានៅថ្ងៃសៅរ៍។
ការជ្រុះលើកទីបីក្នុងជុំទីពីរនៃពានរង្វាន់នេះមិនមែនជាបញ្ហានោះទេ។ យើងត្រូវតែអបអរសាទរ Saarbruecken សម្រាប់ការប្រកួតរបស់ពួកគេ។ សំណាងបន្តិចក៏ជាផ្នែកមួយរបស់ពួកគេដែរ។
គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel បានធ្វើការផ្លាស់ប្តូរជាច្រើនចំពោះក្រុមដែលបានបំបាក់ Darmstadt ៨-០ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដោយទុកកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ Harry Kane នៅកៅអីបម្រុង រួមជាមួយនឹង Kingsley Coman និង Jamal Musiala ខណៈពេលដែលផ្តល់ឱ្យ Frans Kraetzig ដែលមានអាយុ ២០ ឆ្នាំចាប់ផ្តើមដំបូង៕