Thursday, May 16, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ធន់ ស៊ីហុង យកឈ្នះត្រឹមពិន្ទុលើ Tong Moeurng Thang

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ធន់ ស៊ីហុង យកឈ្នះត្រឹមពិន្ទុលើ Tong Moeurng Thang

កណ្ដាល៖ការប្រកួតគុនខ្មែរ លក្ខណៈអន្ដរជាតិនៅស្ថានីយ៍ទូរទស្សន៍កងយោធ​ពល​ខេម​រភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានឈានមកដល់សប្ដាហ៍ទី៥ ហើយកាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈទស្សនិកជននៅតែ​មក​ទស្សនាណែនស្ទូឌីយូ និងជក់ចិត្តខ្លាំងតាំងពីគូប្រកួត​ទី១ដល់ទី៥ ។

 សម្រាប់លទ្ធផលទាំង៥ ប្រកួតគឺគូពិសេសទី១៖កីឡាករបង្គោលក្រហមនៅ សុខទី ក្លឹបតាឡីដំរី​មានរិទ្ធ ប្រភេទ​ទម្ងន់៥៤ គ.ក្រ យកឈ្នះដោយពិន្ទុ លើបង្គោលខៀវកីឡាករ​រិទ្ធី នឹមណូ មកពីក្លឹប ស៊ុនព័រហ្វៃ ,គូពិសេស​ទី២៖​កីឡាករបង្គោលក្រហមប៊ន ពន្លឹក មកពីក្លឹបនាគរាជ​ចតុ​មុខ សមាគមន៍កីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភទ​ទម្ងន់​៥១ គ.ក្រ បានផ្ដួលកីឡាករ​បង្គោល​ខៀវ​ធន់ វិស្នុ សមាគមកីឡាប្រដាល់ក្រសួង​ការពារ​ជាតិ​នៅត្រឹមទឹក​ទី៣ ដោយក្បាច់ពិសេសនាគវាត់កន្ទុយ,គូអន្ដរជាតិទី៣៖បង្គោល​ក្រហម​ធន់ ស៊ីហុង ប្រកួតទម្ងន់៦០ គ.ក្រ មកពីសមាគមកីឡាប្រដាល់ខ.ភ.ម បានយកឈ្នះ​បង្គោល​ខៀវតុង មឿងថង (Thong Moeurng Thang) (Thailand) ដោយពិន្ទុ ,គូអន្ដរជាតិទី៤ ៖បង្គោលក្រហមកីឡាករអេលីត ភក្ដី  ទម្ងន់៦៧គ.ក្រ ចាញ់ពិន្ធុកីឡាករ​បង្គោលខៀវនឹង ត្រាកាណ (Noeng Trakarn) Thailand ដោយពិន្ទុ និងគូអន្ដរជាតិទី៥៖កីឡាករបង្គោល​ក្រហមចក់​ ស៊ីវិន ក្លឹប មហិទ្ធិរិទ្ធិមេសរថ្ងក​ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ខ.ភ.ម ទម្ងន់៦០ គ.ក្រ ស្មើពិន្ទុ​គ្នាជា មួយកីឡាករ​បង្គោលខៀវពេជ្រ ណាខន (Pich Nakhorn) Thailand ។

មជ្ឈដ្ឋានមហាជនបានសរសើរចំពោះការជ្រើសរើសកីឡាករមកប្រកួតរបស់ប៉ុស្ដិ៍លេខ៥ ដែលទាំងគូពិសេស និងគូអន្ដរជាតិ កីឡាករប្រកួតគ្នាដោយអស់ពីសម្ថភាព​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តខ្លាំង ហើយសម្លេងហោពេញ​ស្ទូឌីយោតែម្ដងជារៀងរាល់សប្ដាហ៍​។ទស្សនិកជនអាច​មក​ទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែក​កំពឹស ឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យ​ចាប់ពីម៉ោង​៦ល្ងាច​តទៅ។​ចំពោះការតំណើរការដោយរលូនប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ទៅ​បាន​ដោយ​សារតែ​មានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកក​អនា​ម័យ​Premium ៕

RELATED ARTICLES