Sunday, November 24, 2024
Homeកីឡាអន្ដរជាតិព្រះអង្គម្ចាស់នរោត្តម រ៉ាវិចក្រ វិនិយោគ ជាមួយ​ក្លឹប​បាល់ទាត់ថៃ Police Tero

ព្រះអង្គម្ចាស់នរោត្តម រ៉ាវិចក្រ វិនិយោគ ជាមួយ​ក្លឹប​បាល់ទាត់ថៃ Police Tero

កាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាក្លឹបបាល់ទាត់នៅក្នុងលីគកំពូលថៃ Police Tero បានប្រកាសភាពជាដៃគូដឹក​នាំដោយព្រះអង្គម្ចាស់នរោត្តម រ៉ាវិចក្រ(Norodom Ravichak)ក្នុងគោលបំណងនាំយក្លឹបនេះទៅរក​ភាពអស្ចារ្យម្តងទៀត។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation កាលពីថ្ងៃអង្គារទី ៧ ខែវិច្ឆិកាឆ្នាំ២០២៣។

លោកThanya Wongnak អ្នកគាំគ្រងក្លឹបបាននិយាយថា ដៃគូថ្មីនេះបានប្តេជ្ញាចិត្តក្នុងការ​អភិវឌ្ឍន៍បាល់​ទាត់ក្លឹបPolice Tero FC និងដឹកនាំក្រុមនេះឲ្យមានភាពអស្ចារ្យម្តងទៀត ស្របតាមគោលដៅ​របស់អ្នក​គ្រប់គ្រងបច្ចុប្បន្ន។

លោកបានបន្ថែមថាគោលដៅរបស់ក្លឹបគឺដើម្បីឈានទៅដល់កំពូលតារាងទាំង៣នៃ Thai League នៅឆ្នាំ​ក្រោយ និងចូលរួមប្រកួតពានរង្វាន់ឆេមពានលីកអាសី  AFC Champions League ។

ព្រះអង្គម្ចាស់ នរោត្តម អមរិទ្ធិវង្ស(Norodom Amarithivong) តំណាងដៃគូបណ្តាក់ទុនរួមគ្នាមានបន្ទូលថា ព្រះអង្គមានចំណាប់អារម្មណ៍ផ្ទាល់ក្នុងការគ្រប់គ្រងក្រុមបាល់ទាត់ហើយមើលឃើញថាការបណ្តាក់ទុននេះជាឱកាសល្អក្នុងការអភិវឌ្ឍន៍បាល់ទាត់ទាំងក្នុងប្រទេសថៃ និងអាស៊ានទាំងមូល។

ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលបន្តថា៖ «យើងជ្រើសរើស Police Tero ដោយសារក្រុមនេះមាន​ប្រវត្តិយូរមក​ហើយ។ ក្ អតីតក្លឹបនេះធ្លាប់ឈ្នះជើងឯកThai League និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់ AFC ដូច្នេះយើងមានបំណងចង់ឱ្យវាត្រលប់ទៅកម្រិតនោះវិញ។

ព្រះអង្គម្ចាស់បន្ថែមថាលោកនឹងប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួន ដើម្បីទាក់ទាញកីឡាករបរទេស មកពង្រឹងក្រុម ក៏ដូចជាផ្សព្វផ្សាយកីឡាករបាល់ទាត់ថៃ និងអាស៊ាន ឲ្យឈានដល់កម្រិតអន្តរជាតិ។

ព្រះអង្គម្ចាស់ ធ្លាប់លេងឱ្យក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនាមជាអ្នកគាំទ្របាល់ទាត់ម្នាក់ ត្រូវបានគេរាយការណ៍​ថា ព្រះអង្គម្ចាស់កំពុងស្វែងរកការពង្រីកភាពជាដៃគូក្នុងកម្រិតអន្តរជាតិ ដើម្បីពង្រឹងវិស័យបាល់​ទាត់កម្ពុជា​បន្ថែម​ទៀត។

ព្រះអង្គម្ចាស់ខ្មែរមួយអង្គទៀតក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគឺព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិវង្ស។

បច្ចុប្បន្ន Police Tero កំពុងឈរនៅលេខរៀងទី ៩ ក្នុងលីគ Thai League Division 1 ដោយឈ្នះ ៣ប្រកួត ស្មើ ៥និងចាញ់ ៤ ដងក្នុង ១០ ប្រកួតនៃរដូវកាល ២០២៣-២៤ ៕

RELATED ARTICLES