Lionel Messi មិនបានច្រានចោលទាំងស្រុងថានឹងមានវត្តមានសម្រាប់បាល់ទាត់ពិភពលោក ២០២៦ ដែល ក្រុមអាហ្សង់ទីនរបស់គាត់នឹងត្រូវការពារជើងឯក។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត L’Equipe របស់បារាំងកាលពីថ្ងៃសៅរ៍ ប្រធានក្រុមអាហ្សង់ទីន Messi បាននិយាយថា វាអាចនឹងពិបាកលេងក្នុងការប្រកួតនេះ ដោយសារតែលោកនឹងមានអាយុ៣៩ ឆ្នាំក្នុងអំឡុង ពេលនោះ។ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ធ្វើឡើងនៅប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋ អាមេរិក ដែលឥឡូវនេះ Messi កំពុងលេងនៅ Inter Miami ។ មុនការប្រកួតបាល់ទាត់ពិភពលោកដល់ការប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤ ក៏ធ្វើឡើងក្នុងទឹកដី សហរដ្ឋអាមេរិក និងជាមួយម្ចាស់ជើងឯកក្រុមរបស់ Messi ផងដែរ។

Messi ដែលទើបឈ្នះពានរង្វាន់ Ballon d’Or លើកទីប្រាំបីកាលពីដើមសប្តាហ៍នេះបាននិយាយថា ពិតណាស់ អ្នកតែងតែចង់លេងហ្គេមបែបនេះ។ ជាពិសេសនៅពេលដែលអ្នកបានក្លាយជាជើងឯកពិភពលោក។
Messi បានប្រាប់ L’Equipe ថាខ្ញុំមិនចង់មើលទៅមុខឆ្ងាយទេ ហើយបានបន្ថែមថាវាមិនត្រឹមតែជាផ្នែកមួយនៃ ការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានអារម្មណ៍ល្អ និងចែករំលែកសម្រាប់ក្រុម។
គាត់បាននិយាយថា៖ «ការដឹងថាខ្ញុំនឹងអាយុប៉ុន្មាននៅពេលនោះ វាហាក់ដូចជាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែយើងនឹង ឃើញពីអារម្មណ៍របស់ខ្ញុំ»៕