ខ្សែការពារព័រទុយហ្គាល់Pepe បានក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ យូហ្វាឆេមពានលិកខណៈដែលការតែតបាល់បញ្ចូលទីចុងរបស់គាត់បានជួយ Porto យកឈ្នះ Antwerp ក្នុងលទ្ធផល ២-០។Pepe ដែលមានអាយុ ៤០ ឆ្នាំ និង ២៥៤ ថ្ងៃបានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែម ៩១បូកធ្វើឲ្យគាត់ ក្លាយជាកីឡាករដំបូងគេដែលមានអាយុលើសពី ៤០ ឆ្នាំស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់នៅអឺរ៉ុបបំបែកកំណត់ត្រាកីឡាករFrancesco Totti បានរក្សាកំណត់ត្រាស៊ុតបញ្ចូលទីចាស់បំផុតនៅអាយុ ៣៨ ឆ្នាំ ៥៩ថ្ងៃ។Pepe ក៏ជាកីឡាករក្រៅទីលានចាស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែរ។
ចំណែក Marco Ballotta បានក្លាយជាកីឡាករចាំទីចាស់ជាងគេរបស់ឆេមពានលីក ក្នុងវ័យ ៤៣ ឆ្នាំ ២៥២ ថ្ងៃនៅពេលគាត់លេងឱ្យ Lazio ទល់នឹង Real Madrid ក្នុងខែធ្នូ ឆ្នាំ ២០០៧ ៕