កណ្ដាល៖ការប្រកួតកីឡាករប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ សហការណ៍ជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឈាមមកដល់សប្ដាហ៍ទី៦ហើយសម្រាប់រដូវកាលថ្មី២០២៣ ហើយជាលទ្ធផលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣បង្គោលកក្រហមឈ្នះ៣គូ ខណៈបង្គោលខៀវឈ្នះ១គូ និងស្មើ១គូ។




គូពិសេសទី១៖កីឡាករបង្គោក្រហមទូច ប្រុសណុច មកពីក្លិប មហិទ្ធិរិទ្ធមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ខ.ភ.ម ប្រកួតទំងន់៤៥គ.ក្រ បានផ្ដួលកីឡាករ បង្គោល ខៀវ សុវណ្ណ កុមារ មកពីក្លិបនាគរាជចតុមុខ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ,គូជើងឯក គុនខ្មែរTv5 ទី២៖បង្គោលក្រហមកីឡាករពុទ្ធ សំបូរ មកពីក្លិបតាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៦១,គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវរឿម វណ្ណៈ មកពីក្លិប នាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នៅត្រឹមទឹកទី១ដែរ ។ដោយឡែកសម្រាប់គូអន្ដជាតិទី៣៖កីឡាករបង្គោលក្រហមរិទ្ធី សុផាត មកពីក្លិប ប្រដាល់គុនខ្មែរSuper Fight & Gym ប្រកួតទំងន់៦៣,៥ គ.ក្រ បានចាញ់ពិន្ទុកីឡាករBA BUO (Thailand )ដោយពិន្ទុ,គូអន្ដរជាតិទី៤៖កីឡាករបង្គោលក្រហមធន់ តុបផេង មជ្ឈមណ្ឌុលកីឡា កងយោធពលខេមរភូមិន្ទ ប្រកួតទំងន់៦០គ,ក្រ ស្មីពិន្ទុគ្នាជាមួយកីឡាករ TUON PE (Thailand) ខណៈដែលគូអន្ដរជាតិឯកប្រចាំសប្ដាហ៍កីឡាករវ៉ាន់ វឿន ក្លិប ឃ្លាំងមឿងកីឡារខេត្ត កំពង់ស្ពឺ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៥៧ គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវRAM BO (Thailand) ។






ជាការកត់សម្គាល់សម្រាប់សប្ដាហ៍នេះទស្សនិកជនមកទស្សនាផ្ទាល់ណែនស្ទូឌីយោប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ហើយសម្លេងហ៊ោពេញសាលប្រកួតព្រោះតែកីឡាករវាយគ្នាសម្រុកគ្រប់គូប្រកួតនាំឲ្យអ្នកទស្សនាជក់ចិត្តខ្លាំង។។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ។ចំពោះការតំណើរការដោយរលូនប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕


