Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិ វីរបុរស Arsenal និង Chelsea ក្លាយជាគ្រូ បង្វឹក Como

 វីរបុរស Arsenal និង Chelsea ក្លាយជាគ្រូ បង្វឹក Como

CESC FABREGAS ត្រូវបានតែងតាំង ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបបាល់ Comoលីកទី២របស់អ៊ីតាលី។វីរបុរសក្លឹប Arsenal និងChelsea បានបញ្ចប់អាជីពបាល់ទាត់របស់គាត់ជាមួយក្រុមលីក លំដាប់ទីពីររបស់ អ៊ីតាលីនៅឆ្នាំនេះ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសThe Sun ។

Como គ្មានគ្រូបង្វឹក បន្ទាប់ពីលោក Moreno Longo ត្រូវបានបណ្តេញចេញខណៈ ដែលលោកដឹកនាំក្រុម ស្ថិតនៅលេខប្រាំមួយក្នុងតារាង។ក្លឹបបានប្រកាសថា Fabregas នឹងចូលកាន់តំណែងដំបូងជាគ្រូបង្វឹក បណ្តោះអាសន្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លឹបបាននិយាយថា Como និង Moreno Longoបានចែកផ្លូវគ្នា។ការស្វែង រកគ្រូបង្វឹក

ថ្មីចាប់ផ្តើមភ្លាមៗជាមួយ Cesc Fàbregas និងបុគ្គលិកគ្រូបង្វឹកបច្ចុប្បន្នដែលទទួលបន្ទុកបណ្តោះអាសន្ន។ពួកគេបានបន្ថែមថា ការហ្វឹកហាត់ដំបូងរបស់លោកនឹងធ្វើនៅថ្ងៃនេះ។វានឹងក្លាយជារសជាតិដំបូងនៃការ គ្រប់គ្រងបាល់ទាត់ជាន់ខ្ពស់របស់ជនជាតិអេស្ប៉ាញ។

Fabregas បានបង្ហាញខ្លួន១៧ប្រកួតឱ្យក្រុម Como មុនពេលប្រកាសចូលនិវត្តន៍របស់គាត់នៅចុងបញ្ចប់នៃ រដូវកាលមុន។

Fabregas បាននិយាយនៅពេលនោះថា៖ «វាជាការសោកស្ដាយជាខ្លាំងដែលដល់ពេលដែលខ្ញុំត្រូវព្យួរស្បែក ជើងលេងរបស់ខ្ញុំ៕

RELATED ARTICLES