Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិ រថក្រោះអ៊ីស្រាអែល ចូលដល់មន្ទីរពេទ្យធំនៅ ហ្គាហ្សា

 រថក្រោះអ៊ីស្រាអែល ចូលដល់មន្ទីរពេទ្យធំនៅ ហ្គាហ្សា

កងកម្លាំងអ៊ីស្រាអែលបានទៅដល់ច្រកទ្វារនៃមន្ទីរពេទ្យសំខាន់របស់ទីក្រុងហ្គាហ្សាកាលពីថ្ងៃចន្ទ ដែលជាគោ លដៅចម្បងក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីដណ្តើមកាន់កាប់ពាក់កណ្តាលភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបជាកន្លែងដែលក្រុមគ្រូពេទ្យបាននិយាយថាអ្នកជំងឺរួមទាំងទារកទើបនឹងកើតបានស្លាប់ដោយសារកង្វះប្រេងឥន្ធនៈ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាលោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាន និយាយថា រថក្រោះអ៊ីស្រាអែលមួយត្រូវបានឈរជើងនៅច្រកទ្វារមន្ទីរពេទ្យ។Qidra បានប្រាប់រ៉យទ័រតាម ទូរស័ព្ទថារថក្រោះនេះគឺនៅខាងក្រៅទ្វារនៃនាយកដ្ឋានគ្លីនិកអ្នកជំងឺក្រៅអគារ ។

អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលឱ្យចាកចេញនិងឲ្យគ្រូពេទ្យបញ្ជូនអ្នកជំងឺទៅកន្លែងផ្សេង។

Qidra អ្នកនាំពាក្យក្រសួងសុខាភិបាល ហ្គាហ្សាបានបដិសេធការផ្តល់ជូនប្រេងឥន្ធនៈ ប៉ុន្តែបាននិយាយថា ៣០០លីត្រនឹងផ្តល់ថាមពលដល់មន្ទីរពេទ្យត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ។ លោកបានប្រាប់រ៉យទ័រថាមន្ទីរពេទ្យ Shifa ត្រូវការប្រេងឥន្ធៈចន្លោះពី៨០០០-១០០០០ លីត្រក្នុងមួយថ្ងៃ ដែលត្រូវតែផ្តល់ដោយកាកបាទក្រហម ឬទីភ្នាក់ងារជំនួយអន្តរជាតិ។

ជុំវិញនឹងបញ្ហានេះអ៊ីស្រាអែលអះអាងថាពួកហាម៉ាសបានសាងសង់ទីស្នាក់ការកណ្តាលយោធារបស់ពួកគេនៅក្នុងផ្លូវរូងក្រោមដីនៅក្រោមអគារមន្ទីរពេទ្យ Al-Shifa ខណៈដែលទីភ្នាក់ងារអង្គការ

សហប្រជាជាតិនិងគ្រូពេទ្យនៅខាងក្នុងបានព្រមានពីផលប៉ះពាល់នៃការប្រយុទ្ធដ៏ខ្លាំងក្លាកំពុងឆក់យកជីវិតជនស៊ីវិលរួមទាំងទារកផងដែរ។

សាក្សីបានរាយការណ៍ថា ការប្រយុទ្ធគ្នាដោយហិង្សា កាន់តែច្រើនឡើងការទម្លាក់គ្រាប់ បែកពីលើអាកាស ពេញមួយយប់ និងការផ្ទុះអាវុធបានបន្លឺឡើងនៅទូទាំងមន្ទីរពេទ្យ Al-Shifa ដ៏ធំទូលាយនៅចំកណ្តាលទីក្រុង ហ្គាហ្សាដែលឥឡូវនេះជាតំបន់សង្គ្រាមក្នុងទីក្រុង។

លោក Youssef Abu Rish អនុរដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋាភិបាលហាម៉ាសបាននិយាយថា ទារកមិនគ្រប់ ខែចំនួន៦នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យធំបំផុតរបស់ហ្គាហ្សា រួមជាមួយនឹងអ្នកជំងឺ ៩នាក់ ផ្សេងទៀតដែលកំពុងមើលថែយ៉ាងយកចិត្តទុកដាក់ដោយសារកង្វះអគ្គិសនី៕

RELATED ARTICLES