Harry Maguire បាននិយាយថាការសម្រេចចិត្តរបស់គាត់ក្នុងការបន្តនៅជាមួយ Manchester United និងតស៊ូដើម្បីបានកន្លែងលេងនៅក្នុងក្រុមត្រូវបានបញ្ជាក់បន្ទាប់ពីទទួលបានការប្រកួតជាច្រើនក្រោមអ្នកចាត់ការErik ten Hag ។
Maguire បានធ្លាក់ចុះយ៉ាងខ្លាំងនៅ Man Utd កាលពីរដូវកាលមុន ដោយមាន Raphael Varane, Lisandro Martinez និង Victor Lindelof ជាជម្រើសដែលពេញចិត្តនៅតំបន់ការពារកណ្តាលហើយត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការផ្លាស់ទៅ West Ham នៅក្នុងទីផ្សារដោះដូរកី ឡាករ ។
Harry Maguire បានប្រាប់អ្នកសារព័ត៌មានថាខ្ញុំមានឱកាសចូលលេងពីរទៅបីដងដែរកាលពីរដូវកាលមុន ប៉ុន្តែ ខ្ញុំធ្លាក់ខ្លួនឈឺ របួសពីរដង ដូច្នេះខ្ញុំមិនអាចចូលប្រកួតបានតែឥឡូវនេះ ខ្ញុំពិតជារីករាយនឹងបាល់ទាត់ របស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការលេងឱ្យក្លឹបនេះ។
United ដែលឈរនៅលេខរៀងទី៦ក្នុងក្របខ័ណ្ឌប្រឺមីញេលីកនឹងធ្វើដំណើរទៅកាន់ក្រុមលេខ១៤ Everton នៅថ្ងៃទី២៦ ខែវិច្ឆិកា៕