Tuesday, April 30, 2024
Homeព័ត៌មានអន្តរជាតិវៀតណាម កាត់ទោសប្រហារជីវិតមនុស្ស ១៨នាក់

វៀតណាម កាត់ទោសប្រហារជីវិតមនុស្ស ១៨នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ជនជាតិកូរ៉េខាងត្បូងពីរនាក់ស្ថិតក្នុងចំណោមមនុស្ស១៨នាក់ដែលត្រូវ បានកាត់ទោសប្រហារជីវិតពីបទរត់ពន្ធនិងជួញដូរគ្រឿងញៀននៅក្នុងប្រទេសវៀតណាម។ប្រទេសកុម្មុយនិស្តមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោកហើយមានភាពសម្ងាត់ល្បីល្បាញចំពោះការប្រហារជីវិត។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFPកាលពីចន្ទទី ១៣ វិច្ឆិកាឆ្នាំ ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកាថា អតីតមន្ត្រីប៉ូលិសកូរ៉េខាងត្បូងលោក Kim Soon-sik អាយុ ៦៣ ឆ្នាំ និងជនរួមជាតិលោក Kang Seon-hok អាយុ ៣០ ឆ្នាំត្រូវបានកាត់ទោសប្រ ហារជីវិតបន្ទាប់ពីការកាត់ទោសរយៈពេល ៤ ថ្ងៃនៅទីក្រុងហូជីមិញ។

ពលរដ្ឋចិនឈ្មោះ Li Tian Guan អាយុ ៥៨ ឆ្នាំ និងមេខ្លោងវៀតណាម Le Ho Vu អាយុ៣៦ឆ្នាំ ក៏ត្រូវបាន កាត់ទោសប្រហារជីវិតដែរ។

មនុស្ស១៤នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពាក់ព័ន្ធនឹងករណីនេះបន្ទាប់ពីសវនាការនៅក្នុងតុលាការគ្រួសារ និងអនីតិជន ក្រោមចំណុះតុលាការប្រជាជនទីក្រុងហូជីមិញ។

គេហទំព័រព័ត៌មានរដ្ឋ Cong an Nhan dan បានរាយការណ៍ថា ក្រុមរក្សាទុកជួញដូរនិងជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនជាង ២១៦ គីឡូក្រាមនៅចន្លោះខែឧសភា និងខែមិថុនា ឆ្នាំ ២០២០។ ថ្នាំញៀនគ្រប់ ប្រភេទជាង ១៦៨គីឡូក្រាម ត្រូវបានរឹបអូសបាន តែមិនបានបញ្ជាក់ពីប្រភេទនោះទេ។

គេហទំព័រព័ត៌មានរដ្ឋ Cong an Nhan dan បានរាយការណ៍ថា គ្រឿងញៀនត្រូវបានជួញដូរពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ។យោងតាម មេខ្លោងវៀតណាម Le Ho Vu បានឲ្យដឹងថាថ្នាំញៀនមួយចំនួនត្រូវបាន ប្រើប្រាស់ក្នុងស្រុកខណៈខ្លះទៀតត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក Vu ត្រូវបានកាត់ទោសពីបទ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ និង ប្រើប្រាស់ត្រាក្លែងក្លាយ ឬឯកសាររបស់អង្គការ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មនុស្ស ១៧ នាក់ផ្សេងទៀតត្រូវបានកាត់ទោសពីបទ កាន់កាប់គ្រឿងញៀន ខុសច្បាប់ ការជួញដូរគ្រឿងញៀនខុសច្បាប់និង ការរៀបចំការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។មនុស្សជាង១០០នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ។នេះបើយោង តាមអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលឃ្លាំមើលការកាត់ទោសប្រហារជីវិត។ក្នុងឆ្នាំ២០១៧តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន៨នាក់ពីបទរត់ពន្ធហេរ៉ូអ៊ីនទៅប្រទេសចិន។ចាប់តាំងពីឆ្នាំ២០១៣មកវៀតណាមបានអនុវត្តការកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ជំនួសការប្រហារជីវិតដោយការបាញ់៕

RELATED ARTICLES