បន្ទាប់ពីអតីតប្រធានក្លឹបហង្សក្រហម Liverpool គឺកីឡាករ Steven Gerrard ដែលទើបប្រកាសចូលនិវត្តន៍កាលពីពេលថ្មីៗនេះ បានយល់ព្រមធ្វើជាគ្រូបង្វឹកក្លឹបយុវជន លោក Jurgen Klopp បានសន្យាថានឹងជួយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឲ្យអតីតកីឡាករវ័យ៣៦ឆ្នាំរូបនេះ ក្លាយជាអ្នកចាត់ការទូទៅល្អបំផុតមួយរូបលើលោក។
កីឡាករGerrad នឹងក្លាយជាគ្រូបង្វឹកក្លឹបយុវជនក្លឹបហង្សក្រហម Liverpool នៅខែកុម្ភៈ ២០១៧ ខាងមុខនេះ។លោក Klopp បាននិយាយថា៖ “ពួកយើងបានសន្ទនាជាមួយគ្នាយ៉ាងយូរ ហើយពេលនោះ Gerrard បានប្រាប់ខ្ញុំថាចង់ក្លាយជាគ្រូបង្វឹកមួយរូបដ៏ល្អនាថ្ងៃអនាគត ហើយខ្ញុំក៏បានប្រាប់គាត់ថា ធ្វើជាគ្រូបង្វឹកគឺជាការងារមួយដែលអ្នកត្រូវតែរៀនរហូត ហើយត្រៀមខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ដើម្បីទទួលបានជោគជ័យ “។
លោកបានបន្តទៀតថា Gerrad ពិតជាមានសមត្ថភាពធ្វើជាគ្រូបង្វឹកបានល្អ ពីព្រោះគាត់គឺជាកីឡាករដែលមានបទពិសោធន៍នៅលើទីលានប្រកួតនិងធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកព្រមទាំងមាន សញ្ញាប័ត្រគ្រូបង្វឹកកម្រិត A ទទួលស្គាល់ពី EUFA ទៀតផង។
គួររំឮកថាកីឡាករ Steven Gerrard បានចូលប្រឡួកក្នុងវិស័យបាល់ទាត់តាំងពី ឆ្នាំ១៩៨៧ ។ ក្នុងអាជីពបាល់ទាត់គេស្មោះស្ម័គ្រតែជាមួយនឹងក្លឹបបាល់ទាត់ចំនួនពីរប៉ុណ្ណោះគឺក្លឹប Liverpool រយៈពេល១៧ឆ្នាំ និងក្លឹបបាល់ទាត់អាមេរិក LA Galaxy រយៈពេលមួយឆ្នាំ មុនពេលប្រកាសចូលនិវត្តន៍។
ដោយ៖ ហេង ដេត