ភ្នំពេញ ៖ យុវតីម្នាក់ បានតាមបងស្រី យកកូនដែលមានជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ លុះថ្ងៃត្រង់ បងស្រីប្រើឱ្យចេញទៅរកទិញបាយហូប ស្រាប់តែយុវតីរូបនោះ បានចេញទៅបាត់រហូត មិនឃើញត្រឡប់ មកវិញសោះ ជាហេតុធ្វើឱ្យបងស្រីនិងក្រុមគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង។

យុវតីដែលបាត់ខ្លួន មានឈ្មោះសាយ សោភា មានស្រុកកំណើតនៅក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យុវតីរូបនេះ បានបាត់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច មន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

តាមប្រភពពីបងស្រីរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គាត់បានយកកូនដែលមានជំងឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ដោយបាននាំទាំងប្អូនស្រី (យុវតី ឈ្មោះសាយ សោភា) មកជាមួយដែរ គ្រាន់បានជួយកំដរគ្នា។ លុះមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃដដែលគាត់ បានប្រើឱ្យប្អូនស្រី (សាយ សោភា) ចុះទៅរកទិញបាយយកមកហូប ស្រាប់តែប្អូនស្រីចុះទៅបាត់រហូតមិន ឃើញត្រឡប់មកវិញសោះ ទើបធ្វើឱ្យគាត់ភ័យឆោឡោ ដើរស្វែងរកពេញមន្ទីរពេទ្យ តែមិនមានដំណឹងអ្វីសោះ។ជាមួយនេះ បងស្រីរបស់យុវតិដែលបាត់ខ្លន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញ យុវតីដែលមានភិនភាគដូចក្នុងរូបថត សូមទំនាក់ទំនងផ្តល់ដំណឹងដល់គាត់ រាមលេខទូរស័ព្ទ ០៩៣ ៣៩៦ ៤៣៥ ហើយប្រសិនជាប្អូនស្រីបានឃើញហើយ សូមត្រឡប់មកមន្ទីរពេទ្យកុមារជាតិ វិញផង៕