Friday, October 18, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា នាំសង្សារអបអរចាន់ វឌ្ឍនាកា

ចន ច័ន្ទលក្ខិណា នាំសង្សារអបអរចាន់ វឌ្ឍនាកា

កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរ កីឡាករចាន់ វឌ្ឍនាកា បានប្រារព្ធធ្វើខួបកំណើត គម្រប់អាយុ២៣ឆ្នាំ នៅហាងភ្នំពេញស្យាម (បឹងកេងកង) ដោយមានកីឡាកររួមអាជីពជាច្រើន បានចូលរួម ដោយទឹកមុខសប្បាយរីករាយ ជាមួយកាដូបាច់ផ្កា និងសម្លៀកបំពាក់ផង ជូនម្ចាស់ខួប។ នៅក្នុងកម្មវិធីនោះក៏មានតារាសិល្បករមួយចំនួនផងដែរ បានទៅបង្ហាញខ្លួន ដូចជា កញ្ញានៅ សុនិតា លោកចន ចាន់តារា ជាដើម។តែអ្នកដែលភ្ញៀវទាំងអស់ បានចាប់អារម្មណ៏ខ្លាំងជាងគេនោះ គឺអ្នកនាងចន ចន្ទ័លក្ខិណា ក៏បាននាំគូសង្សារថ្មីលោកហេង ឡុង ហៅរ័ត្ន ទៅចូលរួមផងដែរ ព្រោះតែអ្នកនាងលក្ខិណា និងលោករ័ត្ន បានស្រលាញ់ និងរាប់អានគ្នាជាមួយកីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា វឌ្ឍនាកា ជាយូរមកហើយ និងតែងតែជាអ្នកគាំទ្រ (Fan) ទៅទស្សនាគាំទ្រក្រុមជម្រើសជាតិ ដល់ពហុកីឡដ្ឋានជាតិអូឡាំពិក សឹងតែគ្រប់ប្រកួតទៀតផង ហើយកន្លងមក គេឃើញលោករ័ត្ន តែងតែមានការស្និទ្ធស្នាល និងលើកទឹកចិត្តដល់ក្រុមកីឡាករទូទៅ ដោយកាលពីខែមុន បានបង្កើតកម្មវិធីបាយសាមគ្គីជាមួយកីឡាករទៀតផង។

តាមព័ត៌មានថា ការដែលមិត្តភក្ដិរួមអាជីពជាមួយចាន់ វឌ្ឍនាកា រួមទាំងសិល្បករជាច្រើន បានទៅចូលរួមអបអរសារទរកីឡាករវឌ្ឈនាកា នាពេលនេះ ព្រោះក៏័ជាការទៅលើកទឹកចិត្តដល់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា រូបនេះផងដែរ ព្រោះវឌ្ឍនាកា នៅលេងឲ្យក្លឹបបឹងកេតអង្គរ សម្រាប់ពានរង្វាន់ AFC Cup តែ២ប្រកួតទៀតប៉ុណ្ណោះរូបគេនឹងត្រូវឃ្លាតឆ្ងាយពីមាតុប្រទេស ហើយហោះទៅលេងនៅក្លឹបលំដាប់ទី៣ ប្រទេសជប៉ុន Fujieda MYFC នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលពេញ១រដូវកាលតែម្ដង។

គេឃើញថា កីឡាករចាន់ វឌ្ឍនាកា និងអ្នកនាងចន ច័ន្ទលក្ខិណា មានការរាប់អានគ្នាយ៉ាងស្និទ្ធស្នាល ដូចបងប្អូនអីចឹង ដែលពេលខ្លះ កៀកករគ្នាទៀតផង តែលោករ័ត្ន មិនប្រចណ្ឌឡើយ ព្រោះត្រឹមជា Fan ប៉ុណ្ណោះ ដោយកីឡាករវឌ្ឍនាកា គាំទ្រការសម្ដែងរបស់អ្នកនាងចន ច័ន្ទលក្ខិណា ចំណែកចន ច័ន្ទលក្ខិណា គាំទ្រលើកទឹកចិត្តដល់កីឡាករខ្សែប្រយុទ្ធមុតស្រួច វឌ្ឍនាកា ដូចគ្នា។

ក្រុមភ្ញៀវជាច្រើនដែលទៅចូលរួមកម្មវិធីខួបកំណើតកីឡាករចាន់ វឌ្ឍនាកា នោះ ក៏បាននាំគ្នាខ្សឹបខ្សៀវគ្នាថា ចនច័ន្ទលក្ខិណា និងលោករ័ត្ន ស្រលាញ់គ្នាដូចប្ដីប្រពន្ធរៀបការហើយថ្មោងថ្មីអីចឹង គឺពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ តែនៅពេលសួររឿងរៀបការប្ដីថ្មីនេះនៅពេលណានោះ ចនច័ន្ទលក្ខិណា ថា មិនទាន់កំណត់ពេលច្បាស់លាស់ឡើយ៕

RELATED ARTICLES