Saturday, March 15, 2025
Homeព័ត៌មានជាតិក្រុម​គ្រួសារ​មន្ត្រី​អាដ​ហុក និង​គ.ជ.ប ជាប់​ឃុំ​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហា​ក្សត្រ

ក្រុម​គ្រួសារ​មន្ត្រី​អាដ​ហុក និង​គ.ជ.ប ជាប់​ឃុំ​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហា​ក្សត្រ

ភ្នំពេញ ៖ គ្រួសារមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ បានស្វែងរក អន្តរាគមន៍ពីព្រះមហាក្សត្រ និងសម្តេចនាយក រដ្ឋមន្ត្រី ដោយបានយកញត្តិទៅដាក់នៅខុទ្ទកា- ល័យសម្តេចហ៊ុន សែន និងបន្តដង្ហែទៅថ្វាយ ព្រះមហាក្សត្រ។

ភរិយានិងកូនស្រីមន្ត្រីនៃសមាគមការពារ សិទ្ធិមនុស្ស អាដហុក ៤រូប រួមមានភរិយាលោក ណៃ វ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត និងកូនស្រីលោកស្រីលឹម មុនី ព្រមទាំងភរិយា អគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា កាល ពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានហែ ដាក់ញត្តិទៅខុទ្ទកាល័យព្រះមហាក្សត្រ និង ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទូលថ្វាយស្នើសុំ ព្រះអង្គមានព្រះរាជអន្តរាគមន៍លើកលែងទោស ឬក៏ដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគាត់ ដែលកំពុងត្រូវឃុំខ្លួននៅពន្ធនាគារក្រោមបទ ចោទប្រកាន់ “សូកប៉ាន់សាក្សី”។

ការស្វែងរកអន្តរាគមន៍ដោយផ្ទាល់ពីប្រមុខ រដ្ឋាភិបាល និងព្រះមហាក្សត្រ គឺជាដំណាក់កាល ថ្មីមួយទៀត បន្ទាប់ពីពួកគាត់អស់សង្ឃឹមដោយ- សារតែការចរចានយោបាយរវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលសំដៅដល់ការដោះលែងមន្ត្រីសិទ្ធិមនុស្ស នេះ ត្រូវបានខកខាន។

លោកស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេត ជាន់ខ្ពស់នៃសមាគមអាដហុក បានបញ្ជាក់ថា ការដែលក្រុមគ្រួសារមន្ត្រីជាប់ឃុំសម្រេចចិត្ត ស្វែងរកអន្តរាគមន៍នេះ គឺដោយសារតែពួកគាត់ ទន្ទឹងរង់ចាំអស់រយៈពេលយូរមកហើយក្នុងការ ដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប នោះ។ ប៉ុន្តែរហូតមកដល់ពេនេះ នៅតែមិនទាន់សញ្ញា វិជ្ជមានណាមួយនោះទេ។ ដូច្នេះពួកគាត់យល់ ថា មិនខុសទាស់អ្វីទេ គ្រាន់តែសុំឱ្យនាយករដ្ឋ- មន្ត្រីជួយ ព្រោះជាប្រមុខរដ្ឋាភិបាល ដែលអាចរក យុត្តិធម៌ដល់ពួកគាត់បាន……

 

ដោយ ៖ កុលបុត្រ

ព័ត៌មានលម្អិតរង់ចាំអានលើទំព័រកាសែត នគរធំ

RELATED ARTICLES