កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិនៅស្ថានីយ៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ រដូវកាលថ្មី២០២៣-២០២៤ នេះបានឈានមកដល់សប្ដាហ៍ទី៧ហើយ ខណៈនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រឹតតែធ្វើឲ្យទស្សនិកជនជក់ចិត្តថែមទៀតហើយក្នុង នោះការប្រកួតទាំង ៥គូ បង្គោលក្រហមយកឈ្នះបង្គោលខៀវដល់ទៅ៤គូ ។
លទ្ធផលប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ទាំង៥គូគឺ៖
–គូពិសេសទី១៖បង្គោលក្រហមឡុង លីហេង មកពីក្លិបសាលវ័ន្ដកីឡា សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៤៥.គ.ក្រ បានយកឈ្នះបង្គោលខៀវ ធន់ អៀនឡុង មកពីមជ្ឈមណ្ឌុលកីឡាកងយោធពលខេរភូ មិន្ទ ដោយពិន្ទុ។


-គូពិសេសទី២(ជើងឯកគុនខ្មែរTv5)៖បង្គោលក្រហមធន់ អៀនឡេង មកពីក្លិបមជ្ឈមណ្ឌុលកីឡាកងយោ ធពលខេមរភូមិន្ទ ប្រភេទទម្ងន់៥៤,គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវបាន លីម ក្លិប បញ្ជាការដ្ឋានកងទ័ព្ទពិសេស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។ធន់ អៀនឡេង ទទួលបានរង្វាន់ទឹក ប្រាក់ចំនួន១,២០០,០០០រៀល ខណៈបាន លីម ទទួលបាន១,០០០,០០០ រៀល។



-គូអន្ដរជាតិទី៣៖បង្គោលក្រហមឃន សុម៉ាលី មកពីក្លិបមហិរិទ្ធិទ្ធ មេសថ្ងកគុនខ្មែរ ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប្រភេទម្ងន់៥៤,គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវFA VANMEY (Thailand)ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ប៉ុណ្ណោះ។


-គូអន្ដរជាតិទី៤៖កីឡាករបង្គោលក្រហមសូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក សមាគនមកីឡាប្រដាល់ ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៥ ,គ.ក្រ ចាញ់ពិន្ទុកីឡាករបង្គោលខៀវCHHOK MONGKHUN (Thailand) ។


-គូអន្ដរជាតិទី៥៖កីឡាករបង្គោលក្រហមរិន សារ័ត្ន មកពីក្លិបនាគនាំសំណាងនរាយ៍តេជៈគុនខ្មែរ សមាគម កីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៣,៥ គ.ក្រ ឈ្នះពិន្ទុកីឡាករបង្គោលខៀវ VITHYA YIN .UOBUN (Thailand) ដោយពិន្ទុ។


ពិតណាល់ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ស្ទូឌីយោព្រែកំពឹស ខេត្ត កណ្ដាល មានអ្នកមកទស្សនាណែនៗឆាកពី១សប្ដាហ៍ទៅ១សប្ដាហ៍ ហើយកីឡាករតាំងពីគូទី១ដល់ទី៥ វាយគ្នាអស់ពីសម្ថភាពធ្វើឲ្យអ្នកទស្សនាជក់ចិត្ត។ដោយឡែកសម្រាប់សប្ដាហ៍ទី៨ ដែលត្រូវនិងថ្ងៃទី២៥ វិច្ឆិកា បើទោះជាចំថ្ងៃបុណ្យអុំទូកមែន ប៉ុន្ដែប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នៅតំណើរការធម្មតា មិនមានការផ្អាកនោះទេ ប៉ុន្ដែផ្ទុយទៅវិញមានតែសម្រិតសម្រាំងគូពិសេសដើម្បីអបអរពិធីបុណ្យជាតិដ៍ធំមួយនេះ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ។ប្រដាល់គុនខ្មែរ លក្ខណៈ អន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបានដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹក កកអនាម័យPremium ៕


