ក្លឹបEverton ត្រូវបានគណៈកម្មាការឯករាជ្យកាត់ ១០ ពិន្ទុ ពីបទបំពានច្បាប់នៃប្រាក់ចំណេញនិងនិរន្តរភាព។ការកាត់ពិន្ទុនេះបានធ្វើឡៀងបន្ទាប់ពីលោក Ian Byrne សមាជិកសភាការងារនៅក្រុង West Derby បានដាក់សំណើរទៅរដ្ឋសភាដើម្បីឲ្យសមាជិកសភាផ្សេងទៀតពិចារណា។ Byrne ក៏បានអំពាវនាវឱ្យបង្កើត និយតករឯករាជ្យ ជាបន្ទាន់ដើម្បីស៊ីបអង្កេត។
Everton បានទទួលទណ្ឌកម្មកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុរបស់ ប្រឺមីញេលីក។
បន្ទាប់ពីកាត់១០ពិន្ទុ ក្លឹបEverton នៅសល់តែ ៤ ពិន្ទុប៉ុណ្ណោះ ធ្លាក់មកឈរនៅលេខរៀងទី ១៩ ក្នុងតារាងប្រឺមី ញេលីក។ ក្រុមEvertonនឹងត្រូវជួបជាមួយក្រុម Man Utd ក្នុងលីគនៅថ្ងៃទី ២៦ ខែវិច្ឆិកានៅឯកីឡដ្ឋាន Goodison របស់ពួកគេបន្ទាប់ពីសម្រាកអន្តរជាតិ។
ក្នុងអំឡុងពេលដំណើរការ ក្លឹបបានសារភាពថា ខ្លួនបានរំលោភលើ PSRs សម្រាប់រយៈពេលបញ្ចប់រដូវកាល ២០២១-២២ ប៉ុន្តែទំហំនៃការបំពាននេះតិចតួចណាស់។
ក្លឹបក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសត្រូវបានខាតបង់ ១០៥លានផោនក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ហើយ គណៈកម្មការឯករាជ្យបានរកឃើញថាការខាតបង់របស់ Everton ដល់ឆ្នាំ ២០២១-២២ មានចំនួន ១២៤,៥លាន ផោន។
Everton បានសម្តែងការតក់ស្លុត និងការខកចិត្តរបស់ពួកគេចំពោះសេចក្តីសម្រេច របស់គណៈកម្មាការនៃក្រប ខ័ណ្ឌប្រឺមីញេលីក ហើយបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ៕