ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ដែលជាម្ចាស់ពានបាល់ទាត់ពិភព២០២២នៅប្រទេសកា តាបន្ទាប់ពីផ្តួលក្រុមជម្រើសជាតិបារាំងបានសម្រេចដាក់ដេញថ្លៃលក់អាវរបស់ខ្លួន។
អាវចំនួន៦ ក្នុងចំណោមអាវដែលពាក់ដោយ Lionel Messi អំឡុងពេលយុទ្ធនាការឈ្នះពានបាល់ទាត់ពិភព លោករបស់ប្រទេសអាហ្សង់ទីននឹងត្រូវលក់ដេញថ្លៃ។
អាវដែលគាត់ពាក់ក្នុងវគ្គផ្តាច់ព្រ័ត្រត្រូវបានដាក់បញ្ចូលក្នុងឈុត ដែលត្រូវបានគេរំពឹងថានឹងប្រមូលបានច្រើន ជាង១០ លានដុល្លារក្នុងការដេញថ្លៃដែលរៀបចំដោយក្រុមហ៊ុន Sotheby’s ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេ រិក ។
កំណត់ត្រាចាស់សម្រាប់អាវកីឡា Diego Maradona ដែលពាក់ក្នុងការប្រកួតគឺអាវ ដៃព្រះ(អាវដែលគាត់ ទះបាល់ចូលទីជូយឲ្យអាហ្សង់ទីនលើកពាន) លក់ក្នុងតម្លៃជិត៩លានដុល្លារក្នុងឆ្នាំ ២០២២។
លោកBrahm Wachter ដែលជាប្រធានផ្នែកប្រមូលទិញទំនើបរបស់ក្រុមហ៊ុន Sotheby បាននិយាយ ថាការលក់អាវទាំងប្រាំមួយរបស់Messiគឺជាឱកាសដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តដេញថ្លៃ ។
Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup ដែលស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល វគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃការប្រកួតតែមួយ។
Messiបានលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ របស់ប្រទេសអាហ្សង់ទីនទាំងប្រាំពីរ ប៉ុន្តែ អាវពីរក្នុងចំណោមបីដែល Messi ពាក់ក្នុងវគ្គចែកពូលនឹងត្រូវដាក់លក់ដេញថ្លៃ បន្ទាប់ពីសមាជិកក្រុមអូស្ត្រា លី Cameron Devlin បានប្តូរអាវជាមួយអតីតខ្សែប្រយុទ្ធក្រុម Barcelona អំឡុងពេលការប្រកួត៕