ខ្សែប្រយុទ្ធMessiបានចាត់ទុកអំពើហិង្សារវាងអ្នកគាំទ្រប្រេស៊ីល និងអាហ្សង់ទីន ព្រមទាំងរវាងក្រុមមន្ត្រីប៉ូលិស ជារឿងដ៏គួរឱ្យសោកស្តាយនិងជាសោកនាដកម្មមួយក្នុងបាល់ទាត់ប្រទេសស្ថិតក្នុងទ្វីបអាម៉េរិកខាងត្បូង។ ប្រធានក្រុមរូបនេះក៏បានចោទប្រកាន់អំពីអាកប្បកិរិយាដ៏ឃោរឃៅរបស់មន្ត្រីប៉ូលិសថែមទៀត។


Messi បាននិយាយថាវាពិតជាអាក្រក់ ព្រោះតែយើងបានឃើញប៉ូលិសវាយលើអ្នកគាំទ្ររបស់យើងដូច ដែលវាបានកើតឡើងរួចហើយនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Libertadores ជាថ្មីម្តងទៀតត្រូវបានបង្រ្កាប មនុស្សដោយដំបង ហើយថែមទាំងលាយឡំជាមួយនឹងក្រុមគ្រួសាររបស់កីឡា ករមួយចំនួនស្ថិតនៅទី នោះថែមទៀត។ យើងបានវិលត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ព្រោះវាជាផ្លូវដ៏ល្អដែលធ្វើឱ្យគ្រប់ គ្នាស្ងប់ចិត្ត និងបញ្ហាថយចុះ ហើយវាប្រៀបបានទៅនឹងសោកនាដកម្មមួយរួចទៅហើយ។»។ Messi បាននិយាយប្រាប់អ្នកកាសែតបែបនេះ។

សម្រាប់ប្រធានក្រុមប្រេស៊ីល Marquinhos ក៏បានលើកឡើងអំពីក្តីបារម្ភពីក្រុមគ្រួសាររបស់ពួកគេ អំឡុង មានបញ្ហាកើតឡើងក៏ដូចជាក្តីបារម្ភពីសុវត្ថិភាពរបស់អ្នកគាំទ្រដូចទៅនឹងខ្សែប្រយុទ្ធ Messi។

ទោះជាមានបញ្ហាកើតឡើងក្តី ប៉ុន្តែការប្រកួតរវាងប្រេស៊ីលនិងអាហ្សង់ទីន ក៏បានបញ្ចប់ទៅដោយលទ្ធផល ១-០ ដែលក្រុមសាំបាម្ចាស់ពានបាល់ទាត់ពិភពលោក៥សម័យ ចាញ់៣ប្រកួតជាប់ៗគ្នា ជាប់គ្នាក្នុងវគ្គជម្រុះ បាល់ទាត់ពិភពលោក២០២៦៕
