Wednesday, May 22, 2024
Homeព័ត៌មានអន្តរជាតិសេដ្ឋកិច្ចឌីជីថលវៀតណាម នឹងឈានដល់៤៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

សេដ្ឋកិច្ចឌីជីថលវៀតណាម នឹងឈានដល់៤៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

ប្រទេសវៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចឌីជីថល(digital economy)លឿនបំផុតនៅអាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។

តើសេដ្ឋកិច្ចឌីជីថលគឺជាអ្វី?

សេដ្ឋកិច្ចឌីជីថលសំដៅលើសកម្មភាពសេដ្ឋកិច្ចដែលកើតចេញពីការតភ្ជាប់បុគ្គល អាជីវកម្ម ឧបករណ៍ ទិន្នន័យ និងប្រតិបត្តិការតាមរយៈបច្ចេកវិទ្យាឌីជីថល។ វារួមបញ្ចូលការតភ្ជាប់ និងប្រតិបត្តិការតាមអ៊ីនធឺណិតដែល កើតឡើងនៅទូទាំងវិស័យ និងបច្ចេកវិទ្យាជាច្រើន ដូចជាអ៊ីនធឺណិត បច្ចេកវិទ្យាទូរស័ព្ទ ទិន្នន័យធំ និងបច្ចេក វិទ្យាព័ត៌មាន និងទំនាក់ទំនង។

ព័ត៌មានខាងលើត្រូវបានបង្ហាញដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ក្នុងកិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្មឌីជីថលវៀតណាមឆ្នាំ ២០២៣នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ។

លោក Tan បានមានប្រសាសន៍ថា ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលស្ថិតក្នុងចំណោមចំណុច សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។

អនុរដ្ឋមន្ត្រីបានដកស្រង់របាយការណ៍ថ្មីៗពី Google, Temasek និង Bain & Company ដែលបង្ហាញថាវៀត ណាមជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា(២០២២និង២០២៣)ហើយរំពឹងថាខ្លួននឹងបន្តដំណើរការនេះរហូតដល់ឆ្នាំ២០២៥ដោយ ចែករំលែកជាមួយ ហ្វីលីពីន។

តម្លៃទំនិញសរុប(GMV)ដែលត្រូវបានជួញដូរនៅលើបរិយាកាសឌីជីថលរបស់ប្រទេស ត្រូវបានគេរំពឹងថានឹង ឈានដល់អត្រាកំណើនប្រចាំឆ្នាំ (CAGR)២០% ពី ៣០ ពាន់លានដុល្លារនៅឆ្នាំនេះដល់ជិត ៤៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។

ជាពិសេសកំណើនGMVក្នុងរយៈពេលពីរឆ្នាំខាងមុខនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនឹងត្រូវបាន ដឹកនាំដោយ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានចេញឯកសារគោលនយោបាយនិងយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ ផ្តោតលើការពង្រឹងការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់ក្រសួងនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៃវិស័យ និងពាណិជ្ជកម្មអេឡិចត្រូនិកទូទាំងប្រទេស។ នេះបើយោងតាមអនុរដ្ឋមន្ត្រី។ជាលទ្ធផលពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមមានអត្រាកំណើន ២០% កាលពីឆ្នាំមុន។ ពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសនេះបានរក្សាអត្រាកំណើនពី១៦ ទៅ៣០ % ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វាត្រូវបានគេរំពឹងថានឹងឈានដល់ ២០,៥ពាន់លានដុល្លារនៅឆ្នាំនេះ.  នេះបើយោងតាមស្ថិតិរបស់ MoIT ។នាពេលខាងមុខ អនុរដ្ឋមន្ត្រីសង្ឃឹមថា ការអភិវឌ្ឍន៍ទីផ្សារ e-commerce របស់វៀតណាមនឹង បង្កើតសន្ទុះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជួយអាជីវកម្មទទួលបានសន្ទុះងើបឡើងវិញ៕

RELATED ARTICLES