Thursday, May 16, 2024
Homeកីឡាអន្ដរជាតិSon Heung-min ស៊ុតបាល់បានពីរគ្រាប់ជួយ​កូរ៉េខាងត្បូង​ យកឈ្នះចិន

Son Heung-min ស៊ុតបាល់បានពីរគ្រាប់ជួយ​កូរ៉េខាងត្បូង​ យកឈ្នះចិន

ខ្សែប្រយុទ្ធ Son Heung-min ស៊ុតបាល់បានពីរគ្រាប់ជួយកូរ៉េខាងត្បូងយកឈ្នះចិនដោយលទ្ធផល៣-០  ដើម្បីរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងការបើកឆាកប្រកួតជម្រុះ World Cup ២០២៦។ប្រធានក្រុម Tottenham បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១១និងមួយគ្រាប់ទៀតនៅនាទី៤៥ក្នុងតង់ទីមួយ ។

Son ក៏បានចូលរួមក្នុងគ្រាប់ទីបីរបស់កូរ៉េខាងត្បូងផងដែរ ដោយបានជួយឲ្យការតែតក្បាលរបស់ Jung Seung-hyun នៅនាទី ៨៧។បន្ទាប់ពីយកឈ្នះសិង្ហបុរី ៥-០ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមកូរ៉េខាងត្បូងលោក Jurgen Klinsmann ឈរកំពូលតារាងពូល C ដោយមាន ៦ ពិន្ទុ។ការបរាជ័យនេះបានធ្វើឱ្យចិនស្ថិតនៅលេខរៀងទី៣ ក្នុងពូល តាមពីក្រោយក្រុមថៃ ដែលបានយកឈ្នះសិង្ហបុរី​ក្នុងលទ្ធផល ៣-១កាលពីថ្ងៃចន្ទ ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទី ។

លេងនៅពីមុខហ្វូងមនុស្សជាង ៤០០០០នាក់ក្នុងទីក្រុង Shenzhen កីឡាករSon បានរក្សាភាពស្ថៀម​ស្ងាត់​របស់គាត់ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទីផុតអ្នកចាំទីចិន Yan Junling ដើម្បីផ្តល់ឱ្យកូរ៉េខាងត្បូងនាំ​មុខមុនបន្ទាប់ពីខ្សែប្រយុទ្ធក្លឹប Wolves គឺកីឡាករHwang Hee-chan ត្រូវបានបង្កកំហុសដោយកីឡាករចិន ៕

RELATED ARTICLES