ក្លឹបNewcastleអាចចុះហត្ថលេខាខ្ចីជើងកីឡាករពីភាគីក្លឹបដែលគ្រប់គ្រងដោយម្ចាស់អារ៉ាប៊ីសាអូឌីតរបស់ពួកគេក្នុងខែមករាបន្ទាប់ពីការបោះឆ្នោតដោយក្លឹបប្រឺមីញេលីកលើការហាមឃាត់បណ្តោះអាសន្ន។ក្លឹបចំនួន១២បានបោះឆ្នោតគាំទ្រការទប់ស្កាត់លើការផ្លាស់ប្តូរខ្ចីជើងកីឡាកររវាងក្រុមដែលស្ថិតនៅក្រោមរបស់ម្ចាស់ក្លឹបដូចគ្នា។សំណើរនេះខ្វះខាតសំឡេងគាំទ្រចំនួនពីរភាគបីដែលត្រូវការសម្រាប់ការអនុម័ត។ប្រឺមឺញេលីកត្រូវបានគេយល់ថាជាការពេញចិត្តក្នុងការដាក់បម្រាមនេះ។
ជាឧទាហរណ៍ វាមានន័យថាក្លឹប Newcastle អាចចុះហត្ថលេខាលើកីឡាករពីក្លឹបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) ផងដែរ។ក្លឹប Newcastle, Man City, Chelsea, Sheff United, Everton, Wolves, Nottingham Forest និង Burnley បានបោះឆ្នោតប្រឆាំងនឹងបម្រាមនេះ។
Newcastleត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់អតីតប្រធានក្រុមក្លឹបWoves គឺកីឡាករ Ruben Neves ពីក្រុម Al-Hilal របស់លីកបាល់ទាត់ Saudi Pro League ។
PIF ដែលផ្តល់មូលនិធិ 80% សម្រាប់ការកាន់កាប់ Newcastle បានកាន់កាប់ក្លឹបអារ៉ាប៊ីសាអូឌីតឈានមុខគេចំនួន 4 នៅក្នុងខែមិថុនា – Al-Nassr, Al-Hilal, Al-Ahli និង Al-Ittihad ៕