ទីបំផុតRomelu Lukau របស់ក្រុមជម្រើសជាតិបិសាចក្រហមបែលហ្ស៊ិក បានក្លាយជាកីឡាករស៊ុតបាល់ បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្នុងយុទ្ធនាការប្រកួតជម្រុះបាល់ទាត់យូរ៉ូ២០២៤។
Romelu Lukau រកបាន ១៤គ្រាប់នាំមុខខ្សែប្រយុទ្ធ ព័រទុយហ្គាល់Cristiano Ronaldo ដែលរកបាន ១០គ្រាប់និងនាំមុខខ្សែប្រយុទ្ធ បារាំង Kylian Mbappe រកបាន៩គ្រាប់ ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើខ្សែប្រយុទ្ធ Harry Kane ។
នៅក្នុងការប្រកួតជម្រុះយូរ៉ូសរុប២៣០ប្រកួត មានគ្រាប់បាល់បញ្ចូលទី ៦៦១គ្រាប់គិតជាមធ្យម ២,៨៧គ្រាប់ ក្នុងមួយប្រកួត។
គួររំឮកថាការប្រកួតជម្រុះយូរ៉ូ ២០២៤ នៅអាល្លឺម៉ង់ ដែលបានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២៣ បានបិទបញ្ចប់ វគ្គជម្រុះក្នុងពូលហើយគិតត្រឹមថ្ងៃពុធទី ២២ វិច្ឆិកាឆ្នាំ ២០២៤។ក្រុមចំនួន២០មានកៅអីស្វ័យប្រវត្តិសម្រាប់ឡើងទៅប្រកួតនៅអាល្លឺមង់ខណៈ១២ក្រុមទៀតត្រូវឆ្លងកាត់ការប្រកួតវគ្គ Play Off ចម្រាញ់យក៣ក្រុម បូកនឹងម្ចាស់ផ្ទះអាល្លឺម៉ង់សរុប២៤ក្រុមធ្វើការប្រកួតយកពាន៕