កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅសប្ដាហ៍ទី៨នេះ ពិតជាអស្ចារ្យ ព្រោះចំថ្ងៃបុណ្យអុំទូកទី១ ទើបធ្វើឲ្យទស្សនិកទៅទស្សនាកាន់តែច្រើន ហើយរឹតតែរីករាយថែមទៀតដោយសារតែ តាំងពីគូទី១ ដល់ទី៥ កីឡាករខ្មែរ និងបរទេសវាយគ្នាអស់ពីសម្ថភាពនាំឲ្យទស្សនិកជកជក់ចិត្តខ្លាំង ។
សម្រាប់លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ គឺ៖-គូពិសេសទី១៖កីឡាករបង្គោលក្រហមជន លីហូវ មកពីក្លិបកងពលតូចដឹកជញ្ជួនលេខ៩០ ប្រភទទម្ងន់៦៣ ,៥០០ គ.ក្រ ចាញ់ពិន្ទុកីឡាករបង្គោលខៀវម៉េត បូរិន មកពីក្លិបមហិរិទ្ធមេសថ្ងកគុនខ្មែរ ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ ។


-គូពិសេសទី២៖(ជើងឯកគុនខ្មែរTv5)៖បង្គោលក្រហមកីឡាករសេន កុសល មកពីក្លិបសុភាពគុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប្រភេទទម្ងន់៦០ គ.ក្រ ចាញ់ពិន្ទុកីឡាករបង្គោលខៀវផាន់ សុផាត មកពីក្លិបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ។ជ័យជំនះរបស់កីឡាករផាន់ សុផាត ធ្វើឲ្យគេទទួលបានថវិការចំនួន១លាន២សែនរៀល ហើយជាការរកឃើញជើងឯកប្រចាំសប្ដាហ៍ទី៣ របស់ប៉ុស្ដិ៍លេខ៥ ដែលសុផាត នឹងត្រៀមប្រកួតលក្ខណៈអន្ដរជាតិនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។


-គូអន្ដរជាតិទី៣៖កីឡាបង្គោលក្រហមពុទ្ធ សំបូរ មកពីក្លិបតាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦១.គ.ក្រ បានយកឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវAMY SELAKCHHAI (Thailand)។


-គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមនួន រ៉ាថេប មកពីក្លិបប្រដាល់តាឯកដំបងដែលមានរិទ្ធ សមគម ខេត្តព្រៃវែង ប្រភេទទម្ងន់៦៥ គ.ក្រ ស្មើពិន្ទុគ្នាជាមួយកីឡាបង្គោលខៀវKANG NAPHA (Thailand) ។


-គូអន្ដរជាតិទី៥៖កីឡាករថុល មករា មកពីក្លិបនាយកដ្ឋានអង្គរក្ស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៥ គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវ YOUK PHIT (Thailand) ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ប៉ុណ្ណោះ ។


ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ ពិតជាធ្វើឲ្យទស្សនិកជនពេញចិត្តព្រោះតែមានការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡការជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបានដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ ៕

