ភ្នំពេញ : បុរសជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះចាប់ប្រគល់អោយបន្ទាប់ពីបន្លំចូលផ្ទះលួចយកទូរស័ព្ទ ដៃម៉ាកអាយហ្វូនសិនផ្លាស់ពណ៍ខ្មៅពេលម្ចាស់ផ្ទះដេកលក់ពេលជនសង្ស័យយកទូរស័េព្ទដាក់ក្នុងហាប៉ាវក៏ម្ចាស់ភ្ញាក់ដឹងខ្លួនឃាត់ប្រគល់អោយសមត្ថកិច្ច កាលវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៧នៅចំណុចលក់គ្រឿងសង្ហារឹម តាមផ្លូវព្រះមុន្នីវង្ស ក្រុម២៩ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ យ៉ែម សុខលីន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរធ្វើការសន្តិសុខភោជនីយ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមានស្រុកកំណើត នៅភូមិកោងស្រែ ឃុំ ល្វេ ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែងបានប្រាប់ថាខ្លួនមុនកើតហេតុបានចេញពី បន្ទប់ជួលបំរុងទិញសំភារ:តុឈើហើយក៏មកដល់ឃើញថៅកែដេកលក់នៅបា៉អីឈើហើយទុកទូរស័ព្ទនៅលើតុហើយក៏ឃើញមានអាកាសល្អក៏យកមកដាក់ក្នុងហាបា៉វខោហើយក៏ម្ចាស់គេឃើញទាន់ក៏ស្រែកផ្អើលឆាឡាហើយក៏ឃាត់ជាប់និងប្ដឹងសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ ពៅ ភេទស្រី អាយុ៣៥ឆ្នាំមុខរបរលក់គ្រឿងសង្ហារឹម ស្នាក់ផ្ទះលេខ៧៩៩ តាមផ្លូវព្រះមុន្នីវង្ស ក្រុម២៩ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញបានរៀប រាប់ប្រាប់សមត្ថកិច្ចថាដោយមុនកើតហេតុគាត់រសៀលនេះហាងស្ងាត់លក់មិនស្រូវដេាច់ក៏សំរាកដេកនៅលើប៉ាវអីឈើហើយបានដាក់ទូរស័ព្ទដៃម៉ាកអាយហ្វូនសិចផ្លាស់ពណ៍ខ្មៅនៅលើតុនិងបញ្ជូលថ្មក្រោយមកក៏ក៏លឺសូរធ្លាក់ឆ្នាំងសាកទូរស័ព្ទក៏ភ្ញាក់ស្រាប់តែឃើញបុរសម្នាក់កំពុងយកទូរស័ព្ទដៃដាក់ក្នុងហាបា៉វខោខាងស្ដាំហើយក៏ស្រែកអោយក្រុមគ្រួសារនៅក្នុងផ្ទះជួយចាប់ហើយពេលឃាត់បានក៏ប្រញ្ញាបប្រញ្ញាល់ប្ដឹងសមត្ថកិច្ចចាត់ការតាមច្បាប់ហើយខ្លួនក៏មកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវមកដាក់ពាក្យបណ្ដឹងផងដែរដោយគាត់ត្រូវចោរចូលលួចទូរស័ព្ទដៃនិងអាយផេតជាច្រើនលើហើយអញ្ចឹងលើនេះមិនអោយរួចខ្លួនទេ
សមត្ថកិច្ចនគរបាលបុ៉ស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនបានប្រាប់ថាដោយស្រ្តីជាម្ចាស់ ផ្ទះប្ដឹងអោយមកយកបុរសេជនសង្ស័យមកយកដោយបន្លំចូលផ្ទះហើយលួចយកទូរស័ព្ទរបស់គាត់មកអាយហ្វូនសិចផ្លាស់ពណ៍ខ្មៅ១គ្រឿងនិងអោយចាត់ការតាមផ្លូវច្បាប់ដោយគាត់បានបាត់ច្រើនលើមកហើយនិងមិនលើកលេងទេទោះបីសំពេះអង្វរបែបណាក៏ដោយ ត្រូវចាត់ការតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបន្តទឿតថាក្រោយពីការសាកសួរនាំជនសង្ស័យបានសារភាពថាខ្លួនលួចយកទូរស័ព្ទរបស់ថៅកែលក់គ្រឿងសង្ហារឹមពិតប្រាកដមែនតែត្រូវម្ចាស់ឃើញទាន់ក៏ឃាត់តែម្ដងហើយក៏ធ្វើការដកហូតវត្ថុតាងរួមមានម៉ូតូវីវ៉ាពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១G ៩២៧៣ របស់ជនសង្ស័យនិងលុយ ដុល្លា៧១និងលុយខ្មែរ១៦មឺុនរៀលនិងទូរស័ព្ទដៃម៉ាកអាយហ្វូនសិចផ្លាស់ពណ៍ខ្មៅរបស់ស្រ្តីជនរងគ្រោះប្រគល់អោយស្រ្តីរងគ្រោះជាបណ្ដោះអាសន្នរួចកសាងសំណុំរឿងពីបទលួចបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់ ៕