Sunday, November 24, 2024
Homeកីឡាអន្ដរជាតិMbappe ស៊ុតបាល់ប៉េណាល់ទី តាមស្មើ Newcastle

Mbappe ស៊ុតបាល់ប៉េណាល់ទី តាមស្មើ Newcastle

ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែម៩០បូក៨បដិសេធជ័យជម្នះរបស់ក្លឹប Newcastle ធ្វើឲ្យលទ្ធផលបានត្រឹមតែស្មើ១-១ស្ថិតក្នុងភាពប្រទាញប្រទង់គ្នារកកៅអីមួយឡើងទៅវគ្គ១៦ក្រុម ។

ក្លឹបNewcastle បាននាំមុខក្រុមជើងខ្លាំងParis SGតាំងពីនាទី២៤ ស៊ុតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Isak ហើយបន្តការនាំមុខស្ទើរតែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់។ ទោះជាយ៉ាងណាក្តីនៅនាទី៩០បូក៨ ខ្សែប្រយុទ្ធ Mbappe ទទួលបានគ្រាប់បាល់សំណាងប៉េណាល់ទី១គ្រាប់តាម​បានស្មើ១-១ធ្វើអោយក្លឹបសារិកាព្រៃខឹង​សម្បារ​យ៉ាងខ្លាំង។

ការទាត់បាល់ប៉េណាល់ទីត្រូវបានផ្តល់រង្វាន់បន្ទាប់ពីការពិនិត្យដោយវីដេអូជំនួយការអាជ្ញាកណ្តាលនិងអាជ្ញាកណ្តាល Szymon Marciniak ពិគ្រោះជាមួយអ្នកត្រួតពិនិត្យទីលាន មុនពេលសម្រេចថាTino Livramento បានយកដៃប៉ះបាល់នៅក្នុងប្រអប់គ្រោះថ្នាក់។

វាគឺជាការវាយប្រហារដ៏ឃោរឃៅមួយសម្រាប់ក្រុមរបស់លោកEddieHoweដែលបានសម្លឹងឆ្ពោះទៅរក​ការ​ទទួលបានជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពី Aleksander Isak បានវាយបកនៅតង់ទីមួយ។លទ្ធផលនេះមានន័យថា Newcastle ស្ថិតនៅលេខ៣ក្នុងពូល F មាន២ពិន្ទុតាមពីក្រោយក្រុមលេខ២ Paris SG។

ក្រុមរបស់លោក Eddie Howe ពេលនេះត្រូវការយកឈ្នះ  Milan ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ហើយសង្ឃឹមថាក្រុម Dortmund ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចជាស្រេច ជៀសវាងការចាញ់​ជាមួយ​ក្រុម Paris SG ៕

RELATED ARTICLES