Saturday, March 15, 2025
Homeព័ត៌មានជាតិនារីចិត្តល្អ រើស​បាន​លុយ​ជាង​១ពាន់​ដុល្លារ ប្រកាស​ជូន​ម្ចាស់​ដើមវិញ

នារីចិត្តល្អ រើស​បាន​លុយ​ជាង​១ពាន់​ដុល្លារ ប្រកាស​ជូន​ម្ចាស់​ដើមវិញ

ភ្នំពេញ ៖ នារីរូបស្រស់​ ជាពិធីការិនីសាលាក្តីខ្មែរក្រហម និងជាម្ចាស់ផ្ទះសំណាក់ម្នាក់ រើសបានប្រាក់ភ្ញៀវដែលចូល​មក​ស្នាក់នៅក្នុង ផ្ទះសំណាក់របស់នាង ចំនួនជាង១ពាន់ដុល្លារ ប៉ុន្តែនាងបែរជាព្យាយាមប្រកាសរកស្វែងរក ម្ចាស់ដើម ដើម្បីប្រគល់ប្រាក់ជូនវិញ ដែលនេះ គឺជាទង្វើ គួរឱ្យស្ងើចសរសើរ និងកម្រមានខ្លាំងណាស់។

នារីរូបស្រស់ចិត្តល្អនោះ មានឈ្មោះរ័ត្ន និមល ជាពិធីការិនីសាលាក្តីខ្មែរក្រហម ក្នុង កម្មវិធីប្រឈមមុខនឹងយុត្តិធម៌របស់ផលិតកម្ម ខ្មែរ មេគង្គ និងជាម្ចាស់ផ្ទះសំណាក់ The Share Phnom Penh Hotel មានទីតាំងស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវ១៨៧ សង្កាត់ជ័យជម្នះ ខណ្ឌ ដូនពេញ។

សិល្បករអ៊ឹម ជីវ៉ា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ថា “មិនសរសើរមិនបាន ពិធីការិនីសាលាក្តីខ្មែរក្រហម រើសបានលុយ ១៣០០ដុល្លារ ពេលនេះប្រកាសរកម្ចាស់លុយវិញ សូម​ជួយ Share  ផង បានបុណ្យទាំងអស់គ្នា!

ព័ត៌មានលម្អិត សូមអានកាសែត នគរធំ

 

RELATED ARTICLES