Monday, April 29, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ សប្ដាហ៍ទី១០, ធន់ អៀងឡេង ,ខាំ កូនខ្លា ឈ្នះថៃ ដូចគ្នា ខណៈប៊ុន សុធា ផ្ដួលឡាវ

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិ ប៉ុស្ដិ៍លេខ៥ សប្ដាហ៍ទី១០, ធន់ អៀងឡេង ,ខាំ កូនខ្លា ឈ្នះថៃ ដូចគ្នា ខណៈប៊ុន សុធា ផ្ដួលឡាវ

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១០ហើយ ដែល អាទិត្យនេះកាន់តែអស្ចារ្យថែមទៀតដោយសារតែគូអន្ដរជាតិកីឡាករខ្មែរបានយកឈ្នះកីឡាករបរទេសទាំង៣គូ នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀនតែម្ដង ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺ៖

-គូពិសេសទី១៖កីឡាករបង្គោលក្រហមនូវ សុខទី  មកពីក្លិប តាឡីដំរីមានរិទ្ធ សមាគមកីឡា ក្រសួងមហាផ្ទៃ ប្រភទទម្ងន់៥៤គ.ក្រ បានផ្ដួលត្រឹមទឹកទី២ទៅកីឡាករបង្គោលខៀវអេលីត ផានិត  មកពីក្លិបនាយកដ្ឋានអង្គរក្ស សមាគមកីឡា ក្រសួងមហាផ្ទៃ ។

-គូពិសេសទី២៖ បង្គោលក្រហមកីឡាករសំរិទ្ធ សុភាព មកពីក្លិបហ្គាឡាក់ស៊ី ណាវាត្រា អេភូថង គុនខ្មែរ ប្រភេទទម្ងន់៥៤គ.ក្រ ចាញ់ពិន្ទុកីឡាករបង្គោលខៀវរិទ្ធី សុវណ្ណឃីម  មកពីក្លិបប្រដាល់គុនខ្មែរ Super Fight &Gym សមាគមកឡាកងយោធពលខេមរភូមិន្ទ ។

-គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមធន អៀងឡេង មកពីមជ្ឈមណ្ឌុលកីឡាកងយោធពលខេមរៈភូមិន្ទ ប្រភេទទម្ងន់៥៤.គ.ក្រ បានផ្ដួល កីឡាករបង្គោលខៀវ BANDA SAK (Thailand) ឲ្យបោះបង់ការប្រកួត នៅទឹកទី៤។

 -គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមខាំ កូនខ្លា មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញកគុនខ្មែរ ខេត្តស្វាយរៀង សមគម កីឡាកងយោធពលខេមរៈភូមិន្ទ ប្រភេទទម្ងន់៦០ គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវYORTH PHAT  (Thailand) ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣។

-គូអន្ដរជាតិទី៥៖កីឡាករបង្គោលក្រហមប៊ុន សុធា  មកពីមជ្ឈមណ្ឌុលកីឡាកងយោធពលខេមរភូមិន្ទ ប្រភេទ ទម្ងន់៥៥ គ.ក្រ បានផ្ដួល កីឡាករបង្គោលខៀវPHAT PHANTHOEK (Laos) ឲ្យបោះបង់ការប្រកួតនៅទឹកទី៤។

 គូរកត់សម្គាល់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនពេញចិត្ត ខ្លាំង ព្រោះ តែមានការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើ អារម្មណ៍ បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបានដោយសារតែមានការឧបត្ថម្ភធំ ពីទឹកបរិសុទ្ធលី យ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ដោយសេរីនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ ៕

RELATED ARTICLES