កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១១ហើយ ដែលអាទិត្យនេះកាន់តែអស្ចារ្យថែមទៀតដោយសារតែគូអន្ដរជាតិកីឡាករខ្មែរច្រើនតែឈ្នះថៃនោះសប្ដាហ៍នេះ បានត្រឹមស្មើ និងចាញ់ នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀនតែម្ដង ព្រោះថាអ្នករៀបចំកម្មវិធី កាន់តែសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរថារឹតតែល្អមើល ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមជ័យ គឹមហុង មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ សមាគម កីឡាកងយោធពលខេមរភូមិន្ទ ប្រភទទម្ងន់៥៧គ.ក្រ បានចាញ់ពិន្ទុ កីឡាករបង្គោលខៀវទូច ប្រុសណុច មកពីក្លិបមហិទ្ធិរិទ្ធមេសរថ្ងកគុនខ្មែរខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ។


-គូពិសេសទី២៖ បង្គោលក្រហមកីឡាករនួន រ៉ាថេប មកពីក្លិបតាឯកដំបងដែកមានរិទ្ធ សមាគមកីឡា ខេត្តព្រៃវែង ប្រភេទទម្ងន់៦៣,៥គ.ក្រ បានឈ្នះដោយពិន្ទុកីឡាករបង្គោលខៀវខុន ស៊ីចាន់ មកពីក្លិបនាគ នាំសំណាងនរាយតេជៈគុនខ្មែរ សមាគមកីឡា ក្រសួងមហាផ្ទៃ ។


-គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមសៀន សេងហួរ មកពីក្លិប បញ្ជាការដ្ឋានកាំភ្លើងធំ សមាគម កីឡា កងយោពលខេមរភូមិន្ទ ប្រភេទទម្ងន់៦០.គ.ក្រ បានត្រឹមស្មើពិន្ទុគ្នាជាមួយកីឡាករបង្គោលខៀវVITHYA VIN.OBUN (Thailand) ។


-គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមរិទ្ធី សុផាត មកពីក្លិបប្រដាល់គុនខ្មែរSuper Fight &Gym សមាគម កីឡាកងយោពលខេមរភូមិន្ទ ប្រភេទទម្ងន់៦៣,៥ គ.ក្រ បានចាញ់ពិន្ទុកីឡា ករបង្គោលខៀវSING THANG (Thailand) ។


-គូអន្ដរជាតិទី៥៖កីឡាករបង្គោលក្រហមសោម វិច្ឆ័យ មកពីក្លិបវិបុលដារិទ្ធ ខណ្ឌពោធិសែនជ័យ សមាគមកី ឡាប្រដាល់ក្រសួងមហាផ្ទៃប្រភេទទម្ងន់៦៣,៥ គ.ក្រ បានចាញ់ដោយពិន្ទុកីឡាករបង្គោលខៀវPICH BOPHA ។គូលក្ខណៈអន្ដរជាតិទី៥នេះត្រូវបានពិធីករលោកថាច់ គឹមឡុង ប្រកាសថាជាគូឯកប្រចាំសប្ដាហ៍តែម្ដង ព្រោះតាំងពីទឹកទី១ដល់ទី៥ កីឡាករទាំងខាងវាយគ្នាអស់ពីសម្ថភាពនាំឲ្យអ្នកទស្សនាពេញចិត្តបំផុត។


គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រ ខ្លាំងព្រោះតែមាន ការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បង ប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ដោយសេរីនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅ ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបានដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕
