Friday, October 18, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន សង្សារដាក់អង្គរក្សការពារ

ហ៊ិន ច័ន្ទនីរ័ត្ន សង្សារដាក់អង្គរក្សការពារ

ប្រភពបានឱ្យដឹងថា ប្រុសសង្ហាជាកូនអ្នកមានម្នាក់ ដែលតាមស្រលាញ់ ហ៊ិន ច័ន្ទនីរ័ត្ន យ៉ាងស្អិតនោះ តែងតែគិតគូរពីសុវត្ថិភាពនីរ័ត្ន សូម្បីតែចូលទៅផឹកស៊ីនៅក្លឹប ក៏ដាក់អង្គរក្ស ឱ្យតាមការពារជុំវិញតុដែរ។

ព័ត៌មានបានឱ្យដឹងថា តារារួមអាជីពជាច្រើនបានខ្លាចឥទ្ធិពលហ៊ិន ច័ន្ទនីរ័ត្ន ព្រោះតាំងពីបានសង្សារថ្មីមក នាងឡើងកូដខ្លាំងណាស់ ជិះរថយន្ត Range Rover ហើយពេលនេះ មានអង្គរក្សហែហមទៀតផង ពិតជាស្រីស្អាតមិនធម្មតាមែន…។

ហ៊ិន ច័ន្ទនីរ័ត្ន ដែលបង្ហាញខ្លួនតាមកម្មវិធីអ្នកសិល្បៈផ្សេងៗ មិនដែលហ៊ានបណ្តើរគូសង្សារថ្មីនាង ជាចំហដូចតារាដទៃទៀតឡើយ តែប្រុសជាកូនមន្ត្រីធំ មានទ្រព្យស្តុកនោះ តែងតែអង្គុយនៅក្នុងឡាន រង់ចាំនាងជានិច្ច ហើយព្យាយាមលាក់មុខមិនឱ្យគេស្គាល់ឡើយ។

ប្រភពបានឱ្យដឹងថា នាងហ៊ិន ច័ន្ទនីរ័ត្ន មានការពេញចិត្តនឹងសង្សារថ្មីជាខ្លាំង ដោយសារតែប្រុសនោះ សម្របតាមនាងគ្រប់ពេល ធ្វើអ្វីទៅតាមការចង់បានរបស់នាង ដូចជានីរ័ត្ន ថាចង់ញ៉ាំកាហ្វេនៅស្តារម៉ាតកាល់តិច ទល់មុខស្ថានទូតចិន គឺប្រុសនោះត្រូវតែជូនទៅវឹងភ្លាម តែនៅសម្ងំតែក្នុងឡាន គឺមិនចេញមកក្រៅឡើយ ព្រោះតែនីរ័ត្ន មិនឱ្យចេញមកក្រៅ នាំតែមានគេចាប់អារម្មណ៍។

តារាសិល្បៈមួយចំនួនដែលជិតស្និទ្ធនឹងហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយថា មើលទៅនីរ័ត្ន និងសង្សារស្រលាញ់គ្នាខ្លាំងណាស់ ប្រហែលជាចំណងស្នេហ៍នេះ អាចនឹងឈានទៅជីវិតអាពាហ៍ពិពាហ៍បាន ព្រោះតែក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយ។ ម៉្យាងវិញទៀត មុននេះនីរ័ត្ន ក៏ធ្លាប់បែកធ្លាយឱបថើបសង្សារនាងយ៉ាងស្អិតល្មួតដែរ នាំឱ្យប្រុសៗមិនតិចនាក់ទេ ដែលច្រណែននឹងប្រុសជាកូនលោកធំនោះ។

ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជន និងតារាសិល្បៈជាច្រើន តែងតែសរសើរនាងថា ជាតារាស្រីម្នាក់ដែលមានជំហររឹងប៉ឹង កម្រមានតារាស្រីណាធ្វើឱ្យដូចនាងបាន ព្រោះនីរ័ត្ន មានមន្ត្រីធំ និងឧកញ៉ាមិនតិចនាក់ទេ ដែលតាមស្នេហ៍ និងចង់ចិញ្ចឹមនាង ដោយសន្យាប្រគល់អ្វីៗគ្រប់យ៉ាងដែលនាងត្រូវការ ជាថ្នូរនឹងស្នេហា តែទីបំផុត នីរ័ត្ន បានត្រឹមតែធ្វើឱ្យលោកធំៗទាំងនោះខកចិត្ត ព្រោះនាងមិនចាប់អារម្មណ៍ធ្វើជាស្រីកំណាន់របស់ប្រុសណា ជាថ្នូរលាភសក្ការៈទេ គឺបុរសដែលអាចធ្វើជាសង្សារនាងបាន គឺទាល់តែនាងស្រលាញ់ដែរ ទើបទៅរួច។

ប្រភពបានឱ្យដឹងបន្ថែមថា លោកផ្កាយ២ម្នាក់ ស្តាយស្នេហ៍ស្រីស្អាតរូបនេះខ្លាំងណាស់ ព្រោះកុំថាឡើយអាចនែបនិត្យកាយានីរ័ត្ន បាន សូម្បីតែលោកហ៊ានឱ្យលុយម៉ឺនដុល្លារ សុំញ៉ាំបាយជាមួយនាងម្តង ក៏បរាជ័យដែរ អីចឹងហើយបានជាលោកផ្កាយ២នោះ តែងតែថ្ងូរថា ចាញ់ប្រុសក្មេង (សង្សារនីរ័ត្ន) ហើយពេលនេះ សង្សាររបស់នាងថែមទាំងដាក់អង្គរក្សតាមការពារនាងទៀតផង…៕

RELATED ARTICLES