Sunday, March 16, 2025
Homeព័ត៌មានជាតិវារីអគ្គិសនី​សេសានក្រោម​២ គ្រោងដំណើរ​ការ​ចុង​ឆ្នាំ២០១៧

វារីអគ្គិសនី​សេសានក្រោម​២ គ្រោងដំណើរ​ការ​ចុង​ឆ្នាំ២០១៧

ខេត្តស្ទឹងត្រែង ៖ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានចុះពិនិត្យការកសាង រោងចក្រថាមពលអគ្គិសនី ដើរដោយទឹក (សេសានក្រោម២) ដែលមានអនុភាពផលិត៤០០ មេហ្គាវ៉ាត់ ហើយតាមគម្រោងគ្រោងនឹងដំណើរ- ការនៅចុងឆ្នាំ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រួមជាមួយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានធ្វើដំណើរ ចុះទៅពិនិត្យការកសាងរោងចក្រថាមពល អគ្គិសនីដើរដោយទឹកដែលមានអនុភាពផលិត រហូតដល់ទៅ៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង។ តាមការគ្រោងទុក គម្រោងវារីអគ្គិសនីសេសាន ក្រោម២នៅខេត្តស្ទឹងត្រែងនេះ នឹងអាចដំណើរការផលិតអគ្គិសនីចាប់ពីចុងឆ្នាំ២០១៧ខាង មុខនេះ។

ទុនវិនិយោគវារីអគ្គិសនីសេសានក្រោម២ ដ៏ធំបង្អស់នៅកម្ពុជានេះ គឺមានទំហំទឹកប្រាក់ ជិត១ពាន់លានដុល្លារអាមេរិក ដោយមានការ ចាប់ដៃគូ រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ ការបង្កើត រោងចក្រថាមពលអគ្គិសនីថ្មីមួយទៀតនេះ គឺធ្វើ ឱ្យកម្ពុជាមានលទ្ធភាពក្នុងការផ្គង់ផ្គង់អគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ និង ធ្វើឱ្យកម្ពុជាកាន់តែមានភាពរឹងមាំ និងមាន ឯករាជ្យខាងវិស័យថាមពល ដោយកាត់បន្ថយ បានការនាំអគ្គិសនីពីខាងក្រៅ។

ឆ្លៀតឱកាសចុះពិនិត្យការកសាងរោង- ចក្រថាមពលអគ្គិសនីសេសានក្រោម២នេះ លោកស៊ុយ សែម និងអ្នកឧកញ៉ា គិត ម៉េង ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួល បានអត្ថប្រយោជន៍ថ្មី តាមរយៈគម្រោងវារី អគ្គិសនី សេសានក្រោម២ នេះផងដែរ៕

RELATED ARTICLES