ភ្នំពេញ៖ ប្តីតាមទាន់ប្រពន្ធនាំប្រុសស្នេហ៌មានដេកក្នុងបន្ទប់ ខណៈពេលប្តីទៅធ្វើការោងចក្របាត់ បានដៃប្រពន្ធហៅប្រុសស្នេហ៌មកដេកអោបរិត តែប្តីមកទាន់ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ២១ជាន់ទី១ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីដែលការពេញច្បាប់មានឈ្មោះហន ថៃ អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ជិតបន្ទប់ជួលដែរ មានប្រពន្ធឈ្មោះដួង លីដា អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកស្ពង ខេត្តកំពង់ស្ពឺ ចំណែកប្រុសស្នេហ៍នោះឈ្មោះជៀម នី អាយុ១៩ឆ្នាំ មុខរបរធ្វើការកម្មករសំណង់ នៅភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ចនាំទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី។